សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការងាររៀបចំសាលប្រជុំនិងបញ្ជរបង់ប្រាក់នៅជាន់ផ្ទាល់ដីអគារ M

សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យបានជ្រាបថា
សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នឹងដាក់ឲ្យដេញថ្លៃជាសាធារណៈ ដើម្បីជ្រើសរើសអ្នកទទួលការធ្វើការងាររៀបចំសាលប្រជុំ និងបញ្ជរបង់ប្រាក់នៅជាន់ផ្ទាល់ដីអគារ M, រៀបចំបណ្ណាល័យជាន់ទី១ និង ជាន់ទី២ អគារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (អគារទី៣), រៀបចំផ្លូវដើរបរិវេណ IMK នៅទីតាំងទី១ និង រៀបចំក្លោងទ្វារតូបយាម និងផ្លូវចូលនៅទីតាំងទី២។

Posted on: 08/14/2017 10:45:25 AM