វគ្គបណ្តុះបណ្តាល “International Bio-Dental Science Course” ដោយសិក្សាតាមប្រព័ន្ធ Teleconference ជាភាសាអង់គ្លេស

សូមជម្រាបជូនដំណឹងជូនចំពោះ និស្សិតឆ្នាំទី៥ ទី៦ និងទី៧ របស់មហាវិទ្យាល័យទន្តវទនសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល(ស.វ.ស) ឱ្យបានជ្រាបថា៖ សាកលវិទ្យាល័យ Hiroshima នៃប្រទេសជប៉ុន នឹងរៀបចំវគ្គបណ្តុះបណ្តាល “International Bio-Dental Science Course” ដោយសិក្សាតាមប្រព័ន្ធ Teleconference ជាភាសាអង់គ្លេស។ ការសិក្សានេះ នឹងធ្វើឡើងរៀងរាល់រសៀលថ្ងៃ ច័ន្ទ ចាប់ពីថ្ងៃទី ១០ ខែមេសា រហូតដល់ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០១៧។ និស្សិតដែលមានចំនាប់អារម្មណ៍ សូមទំនាក់ទំនងចុះឈ្មោះ ឬ សាកសួរព័ត៌មានលម្អិត នៅការិយាល័យរដ្ឋបាលរបស់មហាវិទ្យាល័យទន្តវទនសាស្រ្ត រៀងរាល់ម៉ោងធ្វើការ។ + បញ្ជាក់៖ ចំនួនសិក្ខាកាម កំណត់ត្រឹម ៥០នាក់ប៉ុណ្ណោះ។

Posted on: 04/03/2017 12:14:40 PM