ថ្នាក់ដឹកនាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល"ស.វ.ស" ដឹកនាំដោយសាស្រ្តាចារ្យ ហង្ស ច័ន្ទវរៈ បានជួបសំណេះសំណាលជាមួយនិស្សិតស.វ.សចំនួនបួននាក់ដែលទទួលបានជ័យលាភីលេខ២ ក្នុងការប្រកួតប្រជែងសរសេរអត្ថបទវិទ្យាសាស្រ្ត "2016 International Girls's Helath Student Writing Competition"

By: Media | Posted on: 06/28/2016 6:03:28 AM

ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ ថ្នាក់ដឹកនាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល"ស.វ.ស" ដឹកនាំដោយសាស្រ្តាចារ្យ ហង្ស ច័ន្ទវរៈ បានជួបសំណេះសំណាលជាមួយនិស្សិតស.វ.សចំនួនបួននាក់ដែលទទួលបានជ័យលាភីលេខ២ ក្នុងការប្រកួតប្រជែងសរសេរអត្ថបទវិទ្យាសាស្រ្ត "2016 International Girls's Helath Student Writing Competition"។ ការប្រកួតនេះរៀបចំដោយ Ewha University នៃសាធារណៈរដ្ឋកូរ៉េ។ ជ័យលាភីទាំងបួនរូបនេះរួមមាន៖ ១.និស្សិត សំរិទ្ធិ សិរីឧត្តម ជានិស្សិតឆ្នាំទី៥ និង ជានិស្សិតថ្នាក់កម្មវិធីអន្តរជាតិ មហាវិទ្យាល័យវេជ្ជសាស្រ្តនៃ ស.វ.ស។ ២.និស្សិត ង៉ូវ សុដាណែត ជានិស្សិតឆ្នាំទី៥ និង ជានិស្សិតថ្នាក់កម្មវិធីអន្តរជាតិ មហាវិទ្យាល័យវេជ្ជសាស្រ្តនៃ ស.វ.ស។ ៣.និស្សិត ឌុល មុនីរក្ស ជានិស្សិតឆ្នាំទី៥ និង ជានិស្សិតថ្នាក់កម្មវិធីអន្តរជាតិ មហាវិទ្យាល័យវេជ្ជសាស្រ្តនៃ ស.វ.ស។ ៤.និស្សិត ម៉ឹង វណ្ណរ៉ាស៊ី ជានិស្សិតឆ្នាំទី៥ មហាវិទ្យាល័យឱសថសាស្រ្តនៃ ស.វ.ស។ សូមជម្រាបថា ការប្រកួតប្រជែងសរសេរអត្ថបទវិទ្យាសាស្រ្តនេះចែកចេញជា២ វគ្គ៖ ១.វគ្គទី១៖ អត្ថបទចំនួនសរុប១៥៧អត្ថបទ មកពីប្រទេសជាច្រើនបានចូលរួម។ ក្នុងនោះមានតែ២៧ អត្ថបទប៉ុណ្ណោះត្រូវបានជ្រើសរើសដើម្បីទៅកាន់វគ្គទី២ ដែលក្នុងនោះមានអត្ថបទចំនួន៣ មកពីព្រះរាជាណាចក្រកម្ពុជា។ ២.វគ្គទី២៖ ការប្រកួតផ្តាច់ព្រ័ត្រនៅសាធារណៈកូរ៉េដោយមាន១៤ ប្រទេសចូលរួម (Cambodia, South Korea, Philippine, Malaysia, Uganda, Australia, Botswana, Indonesia, Ghana, USA, Zimbabwe, Nepal, Bangladesh and Kyrgyzstan)។