សេចក្តីជូនដំណឹងដល់ អតីតនិស្សិត ស.វ.ស គ្រប់ផ្នែក គ្រប់ជំនាន់ ទាំងអស់ដែលមិនទាន់បានទទួលសញ្ញាបត្រ......

សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលសូមជូនដំណឹងដល់អតីតនិស្សិត ស.វ.ស គ្រប់ផ្នែក គ្រប់ជំនាន់ ទាំងអស់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ហើយមិនទាន់បានទទួលសញ្ញាបត្រ សូមអញ្ញើញមកដាក់ពាក្យស្នើសុំធ្វើសញ្ញាបត្រ និង/ឬ បំពេញឯកសារបន្ថែម នៅការិយាល័យចុះឈ្មោះ និង លិខិតបទដ្ឋាននិស្សិត ស្ថិតនៅជាន់ផ្ទាល់ដី អគារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (អគារទី៣) នៃទីតាំងទី១ ស.វ.ស មហាវិថីព្រះមុនីវង្ស (ជិតអគារខ្ពស់វឌ្ឍនៈ) ចាប់ពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ២០១៦ ត្រឹមវេលាម៉ោង ១៧:០០។

Posted on: 06/17/2016 4:24:57 PM