សូមជម្រាបជូនដំណឹងជូននិស្សិត និង អតីតនិស្សិតថ្នាក់ឯកទេសនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល “ស.វ.ស” ទាំងអស់ឱ្យបានជ្រាបថា៖

សូមជម្រាបជូនដំណឹងជូននិស្សិត និង អតីតនិស្សិតថ្នាក់ឯកទេសនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល “ស.វ.ស” ទាំងអស់ឱ្យបានជ្រាបថា៖
និស្សិត និង អតីតនិស្សិតថ្នាក់ឯកទេសនៃស.វ.ស ដែលបានទទួលអ៊ីម៉ែលបញ្ជាក់លទ្ធផលប្រឡងជាប់ការជ្រើសរើសវគ្គDFMS(A) Dossier 1 កាលពីខែ មករា ឆ្នាំ ២០១៦ ពីការិយាល័យ DFMS(A) នៃទីក្រុងStrasbourg ប្រទេសបារាំង នឹងមានសិទ្ធិដាក់ពាក្យបន្ត
ក្នុងវគ្គ DFMS(A) Dossier 2 សម្រាប់ការប្រឡងជ្រើសរើសចុងក្រោយ ។
លក្ខខណ្ឌ័នៃការទទួលពាក្យ DFMS/A-Dossier 2 ៖
+ ជានិស្សិតឬអតីតនិស្សិតថ្នាក់ឯកទេស និង ជាបេក្ខជនដែល៖
- បានទទួលអ៊ីម៉ែលបញ្ជាក់ពីការជាប់ការជ្រើសរើសវគ្គជម្រុះDossier1កាលពីខែមករា ឆ្នាំ២០១៦ (លើកលែងចំពោះ បេក្ខជនដែលមិនទាន់បានទទួលអ៊ីម៉ែលបញ្ជាក់អំពីការជាប់ឬធ្លាក់ ត្រូវបានអនុញ្ញាតិឲ្យដាក់ពាក្យបាន)។
- មានសញ្ញាបត្រ័ DELF B2 (លើកលែងបេក្ខជនដែលកំពុងរង់ចាំលទ្ធផលDELF B2 ពី Institut de Français du Cambodge នៅខែមីនា ឆ្នាំ ២០១៦ ។ បេក្ខជនដែលមិនបានដាក់ពាក្យប្រឡងDELF B2 មិនត្រូវបានអនុញ្ញាតិទេ។
- ឬជាវេជ្ជបណ្ឌិត/ឱសថបណ្ឌិតឯកទេសនៃស.វ.ស ដែលបានឡើងការពារនិក្ខេបបទបានជោគជ័យ (សម្រាប់បេក្ខជនDFMSA) ។
+ ទីកន្លែងទទួលព័ត៌មាន និងការដាក់ពាក្យ៖ នៅការិយាល័យបណ្តុះបណ្តាលផ្នែកក្រោយឧត្តមសិក្សា បន្ទប់DES105 នៃមហាវិទ្យាល័យវេជ្ជសាស្ត្រនៃស.វ.ស។ អ្នកទទួលពាក្យ ក.ប្រាក់ ចាន់មល្លី chanmlyprak@uhs.edu.kh។ 
ឯកសារដាក់ពាក្យ៖ http://med.unistra.fr/fre/Formation/3eme-cycle/DFMS-DFMSA
កាលបរិច្ឆេទទទួលពាក្យ ៖ ថ្ងៃទី៤ ដល់ទី៦ ខែមេសា ឆ្នាំ២០១៦ ត្រឹមម៉ោង ១៧.០០ នាទីជាកំហិត ។

Posted on: 04/04/2016 8:56:40 AM