សេចក្តីជូនដំណឹង ដេប៉ាតឺម៉ង់ភាសាសូមជ្រើសរើសនិស្សិត ស.វ.ស ចំនួន ៣ នាក់ ដើម្បីចូលរួមប្រកួត “Concours Quiz 2016”

សូមជម្រាបជូនដំណឹងជូនចំពោះនិស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល “ស.វ.ស” ទាំងអស់ឱ្យបានជ្រាបថា៖
ដេប៉ាតឺម៉ង់ភាសាសូមជ្រើសរើសនិស្សិត ស.វ.ស ចំនួន ៣ នាក់ ដើម្បីចូលរួមប្រកួត “Concours Quiz 2016” ដែលរៀបចំដោយភ្នាក់ងារ AUF នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។  
ការប្រកួតនេះប្រព្រឹត្តទៅនៅថ្ងៃ សៅរ៏ ទី ១៩ ខែមិនា ឆ្នាំ ២០១៦ ចាប់ពីម៉ោង ១៤:០០។
ក) -លក្ខខណ្ឌ័នៃការជ្រើសរើស 
        + ជានិស្សិតស.វ.ស ដែលកំពុងសិក្សាចាប់ពីឆ្នាំទី១ ដល់ ទី៦។
        + ជានិស្សិតដែលមានសញ្ញាបត្រ័ភាសាបារាំងចាប់ពីកម្រិត DELF B1 ឡើងទៅ និង មានចំណេះដឹងបន្ទាប់បន្សំផ្នែក៖ 
            - វប្បធម៌ទូទៅ (Culture générale) 
            - វោហារសព្ទ័ (Pouvoir des mots) - កីឡា (Sport)
ខ)- ទីកន្លែងចុះឈ្មោះចូលរួមប្រកួត៖ ផ្នែកដេប៉ាតឺម៉ង់ភាសា បន្ទប់ M112 ទីតាំងទី១ នៃ ស.វ.ស។
គ)-កាលបរិច្ឆេទចុះឈ្មោះ ៖ ចាប់ពីថ្ងៃផ្សព្វផ្សាយដំណឹងរហូតដល់ថ្ងៃទី ២៩ ខែ កុម្ភៈ ឆ្នាំ ២០១៦ ។
ឃ)-លេខទូរសព្ទ័ទំនាក់ទំនង៖ ទូរស័ព្ទលេខ ០៨៦ ៥៣ ៥៣ ៣៥ / ០៩៧ ៩៩ ៩៩ ០៩៥ អ៊ីម៉ែល៖ chan_seng@uhs.edu.kh ។

Posted on: 02/18/2016 3:46:01 PM