សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ស.វ.ស មានការរៀបចំការប្រកួតប្រជែងសរសេរក្រោមប្រធានបទ "Problems and solutions for girls’ health in developing countries"

By: Media | Posted on: 12/05/2015 5:43:35 PM

សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សូមជម្រាបជូនដំណឹងជូនចំពោះនិស្សិត ស.វ.ស ឱ្យបានជ្រាបថា៖ The Institute for Development and Human Security (IDHS) នៃសាកលវិទ្យាល័យ Ewha Womans នៅសាធារណៈរដ្ឋកូរ៉េ មានការរៀបចំការប្រកួតប្រជែងសរសេរក្រោមប្រធានបទ "Problems and solutions for girls’ health in developing countries" ការប្រកួតប្រជែងនេះគឺផ្តោតការយកចិត្តទុកដាក់ទៅលើបញ្ហាសំខាន់នៃសុខភាពរបស់កុមារីនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ គុណប្រយោជន៍៖ និស្សិតដែលជាប់ក្នុងការប្រកួតប្រជែងជុំចុងក្រោយ នឹងមានឱកាសទៅចូលរួមប្រកួតធ្វើបទបង្ហាញ នៅសាធារណៈរដ្ឋកូរ៉េ។ សម្រាប់ព័ត៌មានលម្អិត និង សំណួរផ្សេងៗ និស្សិត ស.វ.ស អាចធ្វើការចូលអាន និង ទាក់ទងតាមរយៈអាស័យដ្ឋានដូចខាងក្រោម៖ 

E-mail: hgbw2016@gmail.com