សេចក្តីជូនដំណឹង៖ យោង ៖ លិខិតលេខ ០១៦/១៧ គ.ប.ជ ចុះថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ របស់គណៈកម្មាធិការប្រឡងថ្នាក់ជាតិ

By: Media | Posted on: 03/09/2017 9:01:05 AM

សូមជូនដំណឹងដល់និស្សិតទាំង ០២ភេទ ដែលត្រូវប្រឡងចេញថ្នាក់ជាតិ ក្នុងឆ្នាំ២០១៧ ឲ្យបានជ្រាបថា គណៈកម្មាធិការប្រឡងថ្នាក់ជាតិ បានឯកភាពឲ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលជំពាក់វិញ្ញាបនបត្របញ្ចប់ការសិក្សាដោយជោគជ័យ និង ព្រឹត្តបត្រពិន្ទុនៃការសិក្សាគ្រប់មុខវិជ្ជា និង គ្រប់ឆ្នាំសិក្សារបស់បេក្ខជន ក្នុងការបំពេញសំណុំឯកសារសម្រាប់ដាក់ពាក្យសុំប្រឡងចេញថ្នាក់ជាតិសម្រាប់ឆ្នាំ ២០១៧នេះ ។