សេចក្តីជូនដំណឹងស្តីពី "សន្និសីទវិទ្យាសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល" លើកទី២

By: Media | Posted on: 02/15/2019 2:43:52 PM

សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (ស.វ.ស) នឹងរៀបចំ “សន្និសីទវិទ្យាសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលលើកទី២” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៧ និង ២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីតាំងទី១ សាកលវិទ្យាល័យ ដែលស្ថិតនៅឡូត៌លេខ៧៣ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សន្និសីទនេះមានគោលបំណងផ្សព្វផ្សាយលទ្ធផលនៃការគម្រោងសិក្សាស្រាវជ្រាវទាំងឡាយ ដែលត្រូវបាន និងកំពុងអនុវត្តនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តាសុខាភិបាល ព្រមទាំងបង្កើតជាវេទិកាពិភាក្សាដើម្បីបង្កើនសក្តានុពល និងឱកាសសម្រាប់សហការជាមួយដៃគូ ក្នុងការរៀបចំគម្រោងសិក្សាស្រាវជ្រាវ នាអនាគត។

សូមចុះឈ្មោះតាមរយៈ Link ខាងក្រោម៖
https://www.uhs.edu.kh/Sci-con19/