កិច្ចប្រជុំរវាងក្រុមប្រឹក្សាសាកលវិទ្យាធិការនៃកម្ពុជា(ក.ស.ក) និងសមាគម Association of International Education and Skills Development of Canada (AIESDC)

By: Media | Posted on: 01/15/2019 7:42:57 AM

នារសៀលថ្ងៃចន្ទ ៩កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ មានកិច្ចប្រជុំរវាងក្រុមប្រឹក្សាសាកលវិទ្យាធិការនៃកម្ពុជា(ក.ស.ក) និងសមាគម Association of International Education and Skills Development of Canada (AIESDC)ដែលបានរៀបចំនៅទីតាំងទី១ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល "ស.វ.ស"។ពិធីនេះបានប្រព្រឹត្រ្តទៅដោយមានវត្តមានឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃស.វ.ស និងជាប្រធានក្រុមប្រឹក្សាសាកលវិទ្យាធិការនៃកម្ពុជា ជាមួយនឹងប្រតិភូសមាគមមកពីAIESDC ដឹកនាំដោយលោក Micheal Tan និងវត្តមានអញ្ចើញចូលរួមពីសំណាក់ឯកឧត្តម លោក-លោកស្រី ជាសាកលវិទ្យាធិការ នាយក និង តំណាងអញ្ចើញមកពីសាកលវិទ្យាល័យ/វិទ្យាស្ថានរដ្ឋចំនួន ១២ ជាសមាជិក ក.ស.ក។

ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូសមាគម ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ។ ក្នុងឱកាសនៃកិច្ចប្រជុំនេះ ភាគីទាំងពីរបានស្វែងយល់និងពិភាក្សាអំពីការអប់រំ និងសក្តានុពលនៃកិច្ចសហប្រតិបត្តិការរួមគ្នានាអនាគត។