សិក្ខាសាលាពិភាក្សាស្តីពី “ពង្រឹងការធានាគុណភាពអប់រំផ្ទៃក្នុងតាមរយៈការបន្ស៊ី លទ្ធផលសិក្សានៃមុខវិជ្ជានីមួយៗ (CLOs) ទៅនឹងលទ្ធផលសិក្សានៃកម្មវិធីបណ្តុះបណ្តាល (PLOs)

សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល "ស.វ.ស" បានរៀបចំសិក្ខាសាលាពិភាក្សាស្តីពី “ពង្រឹងការធានាគុណភាពអប់រំផ្ទៃក្នុងតាមរយៈការបន្ស៊ី លទ្ធផលសិក្សានៃមុខវិជ្ជានីមួយៗ (CLOs) ទៅនឹងលទ្ធផលសិក្សានៃកម្មវិធីបណ្តុះបណ្តាល (PLOs)” ក្រោមការឧបត្តម្ភថវិកាពី China Medical Boards នៅសណ្ឋាគារខេមរា ក្នុងខេត្តបាត់ដំបង ចាប់ពីថ្ងៃព្រហស្បតិ៍ ៦កើត ដល់ថ្ងៃសុក្រ ៧កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ ។

 
សិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកសាស្រ្តាចារ្យរង ហង្ស ចន្ទវរៈ សាកលវិទ្យាធិការរងនៃ ស.វ.ស តំណាង ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ និងមានការចូលរួមជាវាគ្មិនកិត្តិយស ពីសំណាក់ឯកឧត្តម ប៉ែន ស៊ីថុល អគ្គលេខាធិការរង និង បណ្ឌិត រ័ត្ន ឆាង អគ្គលេខាធិការរងនៃគណៈកម្មាធិការទទួលស្គាល់គុណភាព អប់រំនៃកម្ពុជា ព្រមទាំងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក នៃសកលវិទ្យាល័យ ចំនួនប្រមាណ៧០រូប។

សារៈសំខាន់ដែលកើតចេញពីការសិក្សាក្នុងសិក្ខាសាលានេះ នឹងធ្វើឱ្យសិក្ខាកាមអាចយល់ដឹងនិងមានសមត្ថភាពក្នុងការរៀបចំតារាងភាពឆ្លើយតបនៃលទ្ធផលសិក្សានៃមុខវិជ្ជានីមួយៗ (CLOs) ទៅនឹងលទ្ធផលសិក្សា នៃកម្មវិធីបណ្តុះបណ្តាល (PLOs)ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការអនុវត្តការងារធានាគុណភាពអប់រំផ្ទៃក្នុងដេីម្បីឱ្យឆ្លេីយតបទៅនឹងតម្រូវការក្នុងស្តង់ដាជាតិរបស់គណ:កម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា។

សិក្ខាសាលានេះក៏បានផ្តោតលើការចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗ ពីវាគ្មិនកិត្តិយសដែលអញ្ជេីញមកពីគណៈកម្មការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា លើការរៀបចំតារាងភាពឆ្លើយតបនៃលទ្ធផលសិក្សានៃមុខវិជ្ជានីមួយៗ (CLOs) ទៅនឹងលទ្ធផលសិក្សា នៃកម្មវិធីបណ្តុះបណ្តាល (PLOs)។

Posted on: 12/31/2018 9:36:47 AM