រដ្ឋមន្រ្តីក្រសួងសុខាភិបាល ស្ងើចសរសើរសមិទ្ធផលប្រចាំ ៥ឆ្នាំ ២០១៤-១៨ ស.វ.ស

By: Media | Posted on: 12/24/2018 11:06:15 AM

(ខេត្តសៀមរាប): ព្រឹកថ្ងៃចន្ទ ២រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល”ស.វ.ស” បានរៀបចំសិក្ខាសាលាស្តីពីសមិទ្ធផល ០៥ ឆ្នាំ ២០១៤-២០១៨ របស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នៅសណ្ឋាគារប៉ារ៉ាឌីសអង្គរ នៅខេត្តសៀមរាប។ ពិធីបើកសិក្ខាសាលាបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងមានវត្តមានការចូលរួមពីឯកឧត្តមទីប្រឹក្សាក្រសួងសុខាភិបាល លោកប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប សាកលវិទ្យាធិការ ថ្នាក់ដឹកនាំ និងមន្រ្តី-បុគ្គលិកឆ្នើមឆ្នាំ២០១៨ របស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ប្រមាណ៧០ រូប។

ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្់យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានសំដែងនូវគារវកិច្ចស្វាគមន៍ចំពោះគណៈអធិបតី និងអ្នកចូលរួមទាំងអស់ និងបាuopនជម្រាបអំពីការត្រៀមលក្ខណៈរបស់សា៉ើកលវិទ្យាល័យវិទ្យាល័យសុខាភិបាល ក្នុងការរៀបចំ ផែនការយុទ្ធសាស្រ្តថ្មី សម្រាប់រយ:ពេល៥ឆ្នាំទៅមុខទៀត ក្រោយពីការអនុវត្តផែនការយុទ្ធសាស្រ្ត ២០១៤-២០១៨ ប្រកបដោយភាពជោគជ័យ។

នាឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានមានប្រសាសន៍លើកឡើងពីយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ រាជរដ្ឋាភិបាលនីតិកាលទី៦ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់លើវិស័យសុខាភិបាល។

ជាមួយគ្នានោះ ឯកឧត្តមសាស្រ្តាចារ្យបានលើកឡើងថា យោងតាមរបាយការណ៍សមិទ្ធផលប្រចាំឆ្នាំកន្លងមក សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានអនុវត្តប្រកបដោយប្រសិទ្ធភាព ក្នុងការលើកកម្ពស់គុណភាព បណ្តុះបណ្តាល ពង្រឹងការងារស្រាវជ្រាវ ការផ្តល់សេវា និងការធ្វើ ទំនើបកម្មផ្សេងៗ។

ឯកឧត្តមសាស្រ្តាចារ្យ បានផ្តល់មតិអោយ ស.វ.ស បន្តនូវផែនការយុទ្ធសាស្រ្តថ្មី ឲ្យមានភាពអនុលោមតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្រ្តសុខាភិបាល ២០១៦-២០២០ និងខិតខំបន្ថែមទៀត ថែរក្សាឲ្យបាននូវកេរ្តិ៍ឈ្មោះឧត្តមភាព និងឈានមុខគេរបស់សាកលវិទ្យាល័យសម្រាប់ការបណ្តុះបណ្តាល ការស្រាវជ្រាវ និងការផ្តល់សេវាក្នុងវិស័យវិទ្យាសាស្រ្តសុខាភិបាល។

សិក្ខាសាលានេះនឹងប្រព្រឹត្តទៅរយ:ពេលពីរថ្ងៃ (២៤-២៥ ខែធ្នូ ឆ្នាំ២០១៨) ក្នុងគោលបំណងសំខាន់គឺ ដើម្បីពិភាក្សារកសមិទ្ធផលសំខាន់ៗរបស់ស.វ.សដែលសម្រេចបានគួរជាទីមោទន: និងដើម្បីពិភាក្សាអំពីចំណុចអ្វីខ្លះដែលសវស គួរកែលំអ និង សមិទ្ធផលអ្វីខ្លះទៀតដែលថ្នាក់ដឹកនាំ និង មន្រ្តី របស់យើងរំពឹងចង់ឃើញស.វ.ស សម្រេចបានបន្ថែមទៀតក្នុងរយ:ពេល ៥ ទៅ ១០ ឆ្នាំខាងមុខ។