ក្រុមការងារនៃក្រសួងមុខងារសាធារណៈ រួមជាមួយក្រុមការងារនៃក្រសួងសុខាភិបាល អញ្ចើញមកត្រួតពិនិត្យ និងតាមដានលើការបំពេញការងាររបស់មន្រ្តីក្របខណ្ឌពិសេសក្រសួងសុខាភិបាល ឆ្នាំ២០១៦ ដែលកំពុងបម្រើការងារនៅ ស.វ.ស

By: Media | Posted on: 08/10/2018 4:05:54 PM

នារសៀលថ្ងៃពុធ ១២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ ក្រុមការងារនៃក្រសួងមុខងារសាធារណៈ ដឹកនាំដោយលោក ទី រ៉ាណាត អគ្គធិការរង រួមជាមួយក្រុមការងារនៃក្រសួងសុខាភិបាល បានអញ្ជើញមកសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល “ស.វ.ស”  ដើម្បីត្រួតពិនិត្យ និងតាមដានលើការបំពេញការងាររបស់មន្រ្តីក្របខណ្ឌពិសេសក្រសួងសុខាភិបាល ឆ្នាំ២០១៦ ដែលកំពុងបម្រើការងារនៅ ស.វ.ស ដោយត្រូវបានទទួលស្វាគមន៍ដោយលោកសាស្រ្តាចារ្យរង សេង សុភាព សាកលវិទ្យាធិការរងនៃ ស.វ.ស និងមន្រ្តីពាក់ព័ន្ធ ។ 

ក្រុមការងារបានអញ្ជើញជួបសំណេះសំណាល និងពិនិត្យតាមដានចំពោះសកម្មភាពការងាររបស់មន្រ្តីក្របខណ្ឌពិសេសក្រសួងសុខាភិបាល ឆ្នាំ២០១៦ ដែលកំពុងបម្រើការងារនៅ ស.វ.ស នេះ ដោយស្មារតីទទួលខុសត្រូវ និងបានវាយតម្លៃជាវិជ្ជមានចំពោះលទ្ធផលការងារដែលទទួលបានក្នុងបេសសកម្មនេះ។