IUHW ប្រទេសជប៉ុន ទស្សនកិច្ច ស.វ.ស 

By: Media | Posted on: 08/07/2018 5:01:11 PM

ថ្ងៃចន្ទ ១០រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ និស្សិត និងគ្រូដឹកនាំចំនួន២៥រូប មកពីសាកលវិទ្យាល័យ International University of Health and Welfare បានអញ្ជើញមកធ្វើទស្សនៈកិច្ចសិក្សានៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។

ក្រុមប្រតិភូនិស្សិត ត្រូវបានទទួលស្វាគមន៍ដោយលោកសាស្ត្រាចារ្យជំនួយ អៀង រ័ត្នមុនី ព្រឹទ្ធបុរសរងមហាវិទ្យាល័យឱសថសាស្រ្ត និងជាប្រធានផ្នែកកិច្ចការនិស្សិត ដែលជាតំណាងរបស់ឯកឧត្តម សាស្រ្តចារ្យ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្រ្តី នៃសាកលវិទ្យាល័យផងដែរ។

ក្រុមការងារបានរៀបចំបទបង្ហាញជូនប្រតិភូអំពីព័ត៌មានទូទៅរបស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងអំពីការបណ្តុះបណ្តាលផ្នែកវេជ្ជសាស្ត្រ នៅសវស បទបង្ហាញអំពីកម្មវិធីមិត្តជួយមិត្ត Peer Assisted Learning (PAL) ដោយនិស្សិតមកពីមហាវិទ្យាល័យវេជ្ជសាស្ត្រ និងអំពីប្រព័ន្ធសុខាភិបាលនៅកម្ពុជា ដោយលោកឡូ វាសនាគីរី ប្រធាននាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល នៃក្រសួងសុខាភិបាល។

បន្ទាប់មកនាពេលរសៀល ក្រុមនិស្សិត ក៏បានទៅទស្សនៈកិច្ចនៅមន្ទីរពិសោធន៍បង្ហាញត្រាប់ និងបានធ្វើបំបែកជាក្រុម ដើម្បីបង្កើតទំនាក់ទំនងនិងស្វែងយល់អំពីគ្នា រវាងនិស្សិតជប៉ុននិង ក្រុមនិស្សិតPAL នៃមហាវិទ្យាល័យវេជ្ជសាស្ត្រ និងបន្តទៅទស្សនាមជ្ឈមណ្ឌលប្រឡងតាមប្រព័ន្ធកុំព្យូទ័រ និងមន្ទីរពិសោធន៍បង្ហាញត្រាប់នៃមហាវិទ្យាល័យឱសថសាស្ត្រ។