UHS Laos PDR អញ្ចើញមកពិភាក្សាអំពីកិច្ចសហប្រតិបត្តិការជាមួយ ស.វ.ស

By: Media | Posted on: 08/07/2018 4:59:57 PM

សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (University of Health Sciences, Laos PDR) អញ្ចើញមកពិភាក្សាអំពីកិច្ចសហប្រតិបត្តិការជាមួយ ស.វ.ស នាថ្ងៃចន្ទ ១០រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០១៨ នៅទីតាំងទី១ នៃស.វ.ស។

ថ្នាក់ដឹកនាំ ស.វ.ស ដឹកនាំដោយលោកសាស្រ្តាចារ្យរង សេង សុភាព សាកលវិទ្យាធិការរងតំណាងឯកឧត្តមសាកលវិទ្យាធិការបានទទួលស្វាគមន៍ប្រតិភូមកពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដឹកនាំដោយលោកសាស្រ្តាចារ្យ Bounthome Somoutry, MD, Pathologist, សាកលវិទ្យាធិការរងUHS-Laos។

ក្នុងជំនួបនេះ ថ្នាក់ដឹកនាំតំណាងឱ្យសាកលវិទ្យាល័យទាំងពីរ បានពិភាក្សាផ្លាស់ប្តូរចំណេះដឹង ក្នុងការស្វែងយល់អំពីរចនាសម្ព័ន្ធនិងការគ្រប់គ្រងក្នុងសាកលវិទ្យាល័យ និង បានពិភាក្សាលើការរៀបចំធ្វើឯកសារអនុស្សរណៈយោគយល់គ្នារវាងសាកលវិទ្យាល័យទាំងពីរឡើងវិញ ។

បន្ទាប់ពីបានទស្សនកិច្ចនៅក្នុងទីតាំងទី១នៃស.វ.ស ប្រតិភូUHS-Laos បានចូលជួបសំណេះសំណាលជាមួយតំណាងថ្នាក់ដឹកនាំនៃមន្ទីរពេទ្យកាល់ម៉ែតនិងមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ដើម្បីស្វែងយល់អំពីសេវាគ្រប់គ្រងនិងព្យាបាលជំងឺ ។