និស្សិត៣ប្រទេសចូលរួមព្រឹត្តិការណ៍សាកលវិទ្យាល័យរដូវក្តៅ២០១៨

By: Media | Posted on: 07/16/2018 2:17:31 PM

ក្រុមនិស្សិតនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសបារាំង និងវៀតណាម សរុប២៣រូប បានចូលរួមព្រឹត្តិការណ៍សាកលវិទ្យាល័យរដូវក្តៅ២០១៨ របស់និស្សិតនិយាយភាសាបារាំងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលរៀបចំដោយសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។

ព្រឹត្តិការណ៍នេះបានប្រារព្ធបើកជាផ្លូវការនាព្រឹកថ្ងៃច័ន្ទ ៤កើត ខែទុតិយាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០១៨ ក្រោមអធិបតីភាពលោកសាស្រ្តាចារ្យជំនួយ សេង សុភាព សាកលវិទ្យាធិការរង ស.វ.ស តំណាងឯកឧត្តមសាកលវិទ្យាធិការ តំណាងការិយាល័យអាស៊ីប៉ាស៊ីហ្វិកនៃទីភ្នាក់ងារឧត្តមសិក្សាដែលប្រើប្រាស់ភាសាបារាំង តំណាងស្ថានទូតបារាំងនៅប្រចាំប្រទេសកម្ពុជា រួមជាមួយលោកសាកលវិទ្យាធិការរង លោកព្រឹទ្ធបុរសមហាវិទ្យាល័យវេជ្ជសាស្រ្ត មហាវិទ្យាល័យឱសថសាស្រ្ត និងមន្ត្រីរាជការ បុគ្គលិក និងនិស្សិតស.វ.សជាច្រើនរូបទៀត។ 

ក្នុងភាពជាដៃគូរបស់ការិយាល័យអាស៊ីប៉ាស៊ីហ្វិកនៃទីភ្នាក់ងារឧត្តមសិក្សាដែលប្រើប្រាស់ភាសាបារាំង (Bureau Asie-Pacifique de l’Agence Universitaire de la Francophonie-AUF) ស.វ.ស នឹងរៀបចំព្រឹត្តិការណ៍ សាកលវិទ្យាល័យរដូវក្តៅ ២០១៨ របស់និស្សិតនិយាយភាសាបារាំងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក «Université d’Eté 2018 des Etudiants Francophones de la Région d’Asie-Pacifique» សម្រាប់និស្សិតដែលនិយាយភាសាបារាំងក្នុងតំបន់ ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី  ២០ ខែកក្កដា ឆ្នាំ ២០១៨ នៅក្នុងរាជធានីភ្នំពេញ និងខេត្តបាត់ដំបង ក្រោមប្រធានបទ៖ សុខភាពសម្រាប់និស្សិតថ្នាក់បឋមសិក្សា « Santé à l’école: Education sanitaire pour notre futur »។