និស្សិតស.វ.ស ទទួលការអ​នុ​វត្ត​ផ្ទាល់​លេី​ការ​ប្រេី​ម៉ាសុី​ន ស្វ័យ​ប្រវត្តិ ថ្មី​ផលិ​តថ្នាំ​ដុសធ្មេញ ​ក្នុង​មន្ទីរពិ​សោធន៍​បង្ហាញ​ត្រាប់បច្ចេកទេសឱ​សថ

By: Media | Posted on: 06/19/2018 8:43:47 AM

ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ចាប់ពី​ម៉ោង ១.០០ ទៅ ដល់​ម៉ោង ៣.00 ​រសៀល ​នៅក្នុង​មន្ទីរពិ​សោធន៍​បង្ហាញ​ត្រាប់​បច្ចេកវិទ្យាឱ​សថនៃមហាវិទ្យាល័យឱសថសាស្ត្រ ស.វ.ស មាន​ការ​បង្ហាត់បង្រៀនអំពី​ការ​ផលិត​ថ្នាំ​ដុសធ្មេញ ស.វ.ស (​ដោយប្រើរូប​មន្ត​ស្រាវជ្រា​វប​ថមរ​បស់មហា​វិទ្យា​ល័​យ) ដឹកនាំបង្រៀន​ដោយ លោ​កសាស្ត្រចារ្យ ឈាង សេនា ព្រឹទ្ធ​បុរស​មហា​វិទ្យា​ល័​យឱសថសាស្រ្ត នៃ​សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។

ការបង្ហាត់ទ្រឹ​ស្តីបង្ហាញ​ត្រាប់នេះ មានការចូលរួមពីនិស្សិត​ថ្នាក់បរិញ្ញបត្រឱសថឆ្នាំទី៥ ចំនួន ៣០រូប ដោយចែកជាពី​រ​ក្រុម អនុវ​ត្ត​ផ្ទាល់ ដោយ​មាន​កិច្ច​សហកា​រពី​សំណាក់ សាស្ត្រាចារ្យ អ្នកជំ​នួ​យកា​រម​ន្ទីរពិ​សោធន៍​នានា ក្ន​ងដេ​ប៉ាតឺ​ម៉ង់pharmacotechnie។

និស្សិតទាំងអស់បានទទួលការអ​នុ​វត្ត​ផ្ទាល់​លេី​ការ​ប្រេី​ម៉ាសុី​នស្វ័យ​ប្រវត្តិថ្មី​សម្រាប់ផលិ​តថ្នាំ​ដុសធ្មេញ ​ក្នុង​មន្ទីរពិ​សោធន៍​បង្ហាញ​ត្រាប់បច្ចេកទេសឱ​សថ ​ដែល​មាន​តែនៅ ស.វ.ស ប៉ុណ្ណោះ។