លោកជំទាវបណ្ឌិត ពេជ្រ ច័ន្ទមុន្នី អញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេសដែលទទួូលបានអាហារូបករណ៍ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

By: Media | Posted on: 06/14/2018 8:40:46 AM

រសៀលថ្ងៃពុធ ១កើត ខែបឋមាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល “ស.វ.ស” មានរៀបចំពិធីសំណេះសំណាលជាមួយនិស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេស ៩៩រូប ដែលទទួលបានអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ្រ ច័ន្ទមុន្នី តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃស.វ.ស បានសម្តែងនូវគារវកិច្ចគោរព និងស្វាគមន៍យ៉ាងកក់ក្តៅជូនលោកជំទាវដែលបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលនាថ្ងៃនេះ។ ឯកឧត្តមបានរាយការណ៍ជាសង្ខេបជូនលោកជំទាវអំពីស្ថានភាពនិស្សិតដែលទទួលបានអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅស.វ.ស។

តាងនាមឱ្យស.វ.ស ជាពិសេសនិស្សិតអាហារូបករណ៍ទាំងអស់ និងក្នុងនាមឯកឧត្តមផ្ទាល់ ឯកឧត្តមសូមគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់នជាទីបំផុតជូនចំពោះសម្តេច ដែលជានិច្ចជាកាលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះការបណ្តុះបណ្តាលធនធានមនុស្ស​ ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្សវិស័យសុខាភិបាល។
មានមតិក្នុងឱកាសនោះ លោកជំទាវបណ្ឌិត បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះប្អូនៗនិស្សិតអាហារូបករណ៏ទាំងអស់។

លោកជំទាវ បានសម្តែងនូវក្តីរីករាយដែលបានជួបនិស្សិតទាំងអស់នាឱកាសនេះ។ លោកជំទាវក៏បានចែករំលែកនូវបទពិសោធន៍សំខាន់ៗដែលលោកជំទាវផ្ទាល់បានឆ្លងកាត់ក្នុងការសិក្សាជូនដល់ប្អូនៗ​និស្សិតដែលមានវត្តមានទាំងអស់។ លោកជំទាវបានក្រើនរំព្ញកសូមអោយប្អូនៗនិស្សិត ទាំងអស់ប្រកាន់ខ្ជាប់នូវ ក្រមសីលធម៍ សុវជីវធម៍ឱ្យបានល្អនៅពេលផ្តល់សេវាជូនអ្នកជម្ងឺនាថ្ងៃអនាគត។

លោកជំទាវបណ្ឌិត បាននាំយកនូវថវិការផ្ទាល់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះប្អូនៗនិស្សិតអាហារូបករណ៍ដែលបានចូលរួមទាំងអស់ផងដែរ។