NCGM របស់ប្រទេសជប៉ុនមានបំណងធ្វើកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍន៍ និងបណ្តុះបណ្តាលថ្នាក់ឯកទេស កោសិការោគវិទ្យា (Pathology) ជាមួយនឹង ស.វ.ស

By: Media | Posted on: 06/12/2018 8:50:27 AM

ថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ នៅមហាវិទ្យាល័យវេជ្ជសាស្រ្ត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល
ថ្នាក់ដឹកនាំ មហាវិទ្យាល័យវេជ្ជសាស្រ្ត បានជួបប្រជុំសំណេះសំណាលជាមួយ លោកស្រីបណ្ឌិត Noriko Fujita, Director of Department of Global Network and Partnership,
Bureau of International Health Cooperation, National Center for Global Health and Medicine (NCGM) នៃប្រទេសជប៉ុន ដោយមានការចូលរួមពីលោកជំទាវសាស្រ្តាចារ្យ គ្រុយ លាងស៊ីម អនុរដ្ឋលេខាធិការនៃក្រសួងសុខាភិបាល។

ភាគីទាំងពីរបានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍន៍ និងបណ្តុះបណ្តាលថ្នាក់ឯកទេស កោសិការោគវិទ្យា (Pathology) នៅសកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដើម្បីចូលរួមចំណែកក្នុងការកសាង អភិវឌ្ឍន៍ ធនធានមនុស្សក្នុងឯកទេសនេះ ឱ្យបានឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រទេសកម្ពុជា ។