រសៀលថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ លោកស្រីសាស្រ្តាចារ្យ Boungnong BOUPHA,

By: Media | Posted on: 06/08/2018 9:13:13 AM

ប្រធានក្រុមប្រឹក្សានៃសាកលវិទ្យាល័យ Champasack, advisor to the Lao Tropical and Public Health Institute នៃសាធារណរដ្ឋ​​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ បានដឹកនាំសហការី អញ្ជើញជួបពិភាក្សាការងារជាមួយនឹងឯកឧត្តមសាស្រ្តាចារ្យ សាផុន​ វឌ្ឍនៈ សាកលវិទ្យាធិការនៃ ស.វ.ស។

ឯកឧត្តមសាកលវិទ្យាធិការនៃ ស.វ.ស បានសម្តែងការស្វាគមន៏យ៉ាងកក់ក្តៅចំពោះវត្តមាននៃការអញ្ជើញមកកាន់ ស.វ.ស របស់លោកស្រីសាស្រ្តាចារ្យ ប្រធានក្រុមប្រឹក្សាផ្ទាល់។

ក្នុងជំនួបនោះ​ មានការពិភាក្សាគ្នាសំដៅផ្តល់នូវកាលានុវត្តភាពលើកិច្ចសហការទាក់ទងនឹងគម្រោងការស្រាវជ្រាវ និង គម្រោងសម្រាប់ការចុះអនុស្សារណ:យោគយល់គ្នានាពេលខាងមុខរវាងវិទ្យាស្ថានសុខភាពសាធារណ:នៃសាធារណរដ្ឋ​​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ និង សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។