ថ្ងៃពុធទី១ រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងនិស្សិតស.វ.សថ្នាក់បរិញ្ញាបត្រផ្នែកសុខភាពសាធារណៈ

By: Media | Posted on: 05/31/2018 8:40:16 AM

បានសហការជាមួយវិទ្យាល័យព្រះស៊ីសុវត្ថិដើម្បីផ្សព្វផ្សាយអំពីសារៈសំខាន់នៃកម្មវិធីបរិញ្ញាបត្រសុខភាពសាធារណៈដល់សិស្ស
វិទ្យាល័យថ្នាក់ទី១២ សរុបចំនួន២១០ នាក់។ ការផ្សព្វផ្សាយនេះគឺជាការផ្សព្វផ្សាយលើកទី៣ បន្ទាប់ពីក្រុមការងារសាកលវិទ្យាល័យ បានចុះផ្សព្វផ្សាយ លើកទី១ នៅវិទ្យាល័យសន្ធរម៉ុកដល់សិស្សចំនួន១៧៩ នាក់ និងលើកទី២នៅវិទ្យាល័យបាក់ទូកដល់សិស្សចំនួន១៦៩ នាក់ដោយ មានការអនុញ្ញាតពីឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។

សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលសូមថ្លែងអំណរគុណចំពោះលោកនាយកវិទ្យាល័យបាក់ទូក លោកនាយកវិទ្យាល័យសន្ធរម៉ុក និងលោកនាយកវិទ្យាល័យព្រះស៊ីសុវត្ថិព្រមទាំងសហការីរបស់វិទ្យាល័យទាំង៣ទាំងអស់ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយក្រុម

ការងារសាកលវិទ្យាល័យដើម្បីធ្វើការផ្សព្វផ្សាយកម្មវិធីដ៍មានសារៈសំខាន់នេះដល់សិស្សក្នុងគោលបំណងលើកកម្ពស់ផ្នែកសុខភាពសាធារណៈ

កម្ពុជាយើង។  ជាពិសេស សាកលវិទ្យាល័យសូមថ្លែងអំណរគុណដល់ឯកឧត្តមបណ្ឌិតសភាចារ្យហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងថ្នាក់ដឹកនាំនិងសហការីរបស់ក្រសួងដែលបានផ្តល់ឱកាសដល់សាកលវិទ្យាល័យក្នុងការផ្សព្វផ្សាយ

កម្មវិធីបរិញ្ញាបត្រសុខភាពសាធារណៈដល់សិស្សវិទ្យាល័យគោលដៅទាំង៣ ខាងលើ។