ថ្ងៃអាទិត្យទី១៣ កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ សមាគមនិស្សិតស.វ.សផ្នែកវេជ្ជសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលបានរៀបចំការប្រជុំផ្សព្វផ្សាយការអប់រំផ្នែកវេជ្ជសាស្រ្តក្រោមប្រធានបទ “ការចូលរួមចំណែករបស់និស្សិតក្នុងវិស័យអប់រំផ្នែកវេជ្ជសាស្រ្ត”

By: Media | Posted on: 05/29/2018 9:17:47 AM

ដែលពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមសាស្រ្តាចារ្យសាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ព្រមទាំងថ្នាក់ដឹកនាំរបស់មហាវិទ្យាល័យ និងមានវត្តមាននិស្សិតស.វ.សសរុបប្រមាណជាង២០០នាក់បានចូលរួម។

ការប្រជុំនេះមានសារៈសំខាន់ដើម្បីបណ្តុះស្មារតីនិស្សិតស.វ.សចូលរួមចំណែកក្នុងការងារសិក្សាធិការរបស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ព្រមចែករំលែកបទពិសោធន៍និងតម្រង់ទិសនិស្សិតឆ្ពោះទៅរកឱកាសនានាពាក់ព័ន្ធនឹងការសិក្សាក្នុងវិស័យសុខាភិបាល។ ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យសាកលវិទ្យាធិការបានរំលឹកអំពីការចូលរួមរបស់និស្សិតគឺជាកត្តាសំខាន់មួយក្នុងចំណោមកត្តាសំខាន់ទាំង៣នៃវិស័យអប់រំក្នុងគោលដៅឆ្ពោះទៅរកភាពជោគជ័យនៃការអនុវត្តផែនការយុទ្ធសាស្រ្តរបស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ព្រមទាំងផ្តាំផ្ញើដល់អង្គប្រជុំទាំងមូលថា កិច្ចការងារថ្ងៃនេះមិនត្រឹមតែសម្រាប់វេជ្ជសាស្រ្តប៉ុណ្ណោះទេ តែគឺដើម្បីការអប់រំវិស័យសុខាភិបាលទាំងមូលរបស់សាកលវិទ្យាល័យផងដែរ។