ថ្ងៃសុក្រទី៤ កើត ខែជេស្ឋ​ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែ​ឧសភា ឆ្នាំ២០១៨ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និង​និស្សិត​ស.វ.ស​ថ្នាក់បរិញ្ញាបត្រ​ផ្នែកសុខភាពសាធារណៈ

By: Media | Posted on: 05/21/2018 9:08:39 AM

បានសហការជាមួយវិទ្យាល័យបាក់ទូកដើម្បីផ្សព្វផ្សាយអំពីសារៈសំខាន់នៃ​កម្មវិធីបរិញ្ញាបត្រ​សុខភាពសាធារណៈដល់​សិស្សវិទ្យាល័យថ្នាក់ទី១១ និងទី១២។ ការផ្សព្វផ្សាយនេះគឺជាការផ្សព្វផ្សាយលើកទី២ បន្ទាប់​ពីក្រុមការងារសាកលវិទ្យាល័យបានចុះផ្សព្វផ្សាយលើកទី១ នៅវិទ្យាល័យសន្ធរម៉ុក។

សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល​សូមថ្លែងអំណរគុណចំពោះលោកនាយក​វិទ្យាល័យបាក់ទូក និងលោកនាយក​វិទ្យាល័យសន្ធរម៉ុកព្រមទាំងសហការីទាំងអស់ដែលបាន​សហការយ៉ាងជិតស្និទ្ធ​ជាមួយក្រុមការងារ​សាកលវិទ្យាល័យដើម្បីធ្វើការផ្សព្វផ្សាយ​កម្មវិធីដ៍មានសារៈសំខាន់នេះដល់​សិស្ស​ក្នុងគោលបំណងលើកកម្ពស់​ផ្នែកសុខភាពសាធារណៈកម្ពុជាយើង។