ថ្ងៃច័ន្ទ ១៥ រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨

By: Media | Posted on: 05/17/2018 9:57:51 AM

ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក និង​និស្សិត​ស.វ.ស​ជាច្រើនកុះករ​បានចូលរួម​ក្នុង​ពិធីសម្ពោធដាក់អោយប្រើប្រាស់​ជាផ្លូវការ​អគារមិត្តភាពកម្ពុជា-កូរ៉េនៃមន្ទីរពេទ្យកុមារជាតិ​ក្នុងបរិវេណមន្ទីរពេទ្យកុមារជាតិក្រោមអធិបតីភាពដ៍ខ្ពស់ខ្ពស់​បំផុត សម្តេចអគ្គមហាសេនាបតីតេជោ​ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​។

សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល​សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​មន្រ្តីរាជការ បុគ្គលិក ព្រមទាំងនិស្សិត​ស.វ.ស​ទាំងអស់​ដែលបានចំណាយចែករំលែកពេលវេលាមានតម្លៃរបស់​ខ្លួន​ចូលរួមយ៉ាងច្រើនកុះករក្នុងពិធីខាងលើ។