ថ្ងៃអង្គារ ២ រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ និស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល (ស.វ.ស) ដែលជាសមាជិកក្លឹបយុវជនកក្រកប្រចាំស.វ.ស មន្រ្តីរាជការស.វ.សព្រមទាំងឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលបានសហការជាមួយក្រុមការងារទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជាដឹកនាំដោយឯកឧត្តម ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា និងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាក្នុងការផ្តល់សេវាលើកកម្ពស់សុខភាពមាតានិងទារក

By: Media | Posted on: 05/04/2018 9:32:12 AM

ថ្ងៃអង្គារ ២ រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៥ និស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល (ស.វ.ស) ដែលជាសមាជិកក្លឹបយុវជនកក្រកប្រចាំស.វ.ស មន្រ្តីរាជការស.វ.សព្រមទាំងឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលបានសហការជាមួយក្រុមការងារទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជាដឹកនាំដោយឯកឧត្តម ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា និងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាក្នុងការផ្តល់សេវាលើកកម្ពស់សុខភាពមាតានិងទារកដោយមិនគិតកម្រៃជូនបងប្អូនស្រ្តីមានផ្ទៃពោះចំនួន៥៧ នាក់នៅមណ្ឌលសុខភាពពាមរាំង ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាលដែលសកម្មភាពនេះបាន។ សកម្មភាពនេះបង្ហាញអំពីការយកចិត្តទុកដាក់របស់កាកបាទក្រហមកម្ពុជាដឹកនាំដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនក្នុងការងារលើកកម្ពស់សុខភាពមាតានិងទារកដល់បងប្អូនស្រ្តីតាមមូលដ្ឋាន និងស្របតាមស្មារតីទិវាឆ្មបជាតិ ៥ ឧសភា ក្រោមប្រធានបទ “ឆ្មបនាំមកនូវការថែទាំប្រកបដោយគុណភាព” ក្នុងឆ្នាំ២០១៨នេះ។