ថ្ងៃទី២៥ខែមេសាឆ្នាំ២០១៨ នៅទីតាំងទី២ នៃ សាកលវិទ្យាល័យវិទ្យាសាស្ត្រ មានរៀបចំកិច្ចប្រជុំតំណាងនិស្សិត ទាំង៦ផ្នែក តាមថ្នាក់និមួយៗ ចំនួន ២១ រូប និង បុគ្គលិក ស វ ស ០៥រូប ក្នុងគោលបំណង ពង្រឹងវិន័យ និង ដំណើរការសិក្សាឆមាសទី២ ឆ្នាំសិក្សា២០១៧ -២០១៨នៃដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ។

By: Admin | Posted on: 05/02/2018 3:36:48 PM

លោកវេជ្ជបណ្ឌិត ឡេង វេងសែ ប្រធានដេប៉ាតឺម៉ង់ បានផ្តាំផ្ញើរការសួរសុខទុក្ខពីសំណាក់ឯកឧត្តមសាកលវិទ្យាធិការ និង បានកោតសរសើរចំពោះប្អូនៗនិស្សិតទាំងអស់ដែលបានគោរពវិន័យ និង ខិតខំរៀនសូត្រក្នុងឆមាសទី១ កន្លងមកទទួលបានលទ្ឋផលល្អប្រសើរ ។