សូមស្វាគមន៍មកកាន់បណ្ណាល័យថ្មីរបស់ ស.វ.ស។ និស្សិត ស.វ.ស ទាំងអស់ អាចអញ្ជើញមកធ្វើការសិក្សាស្រាវជ្រាវ អានសៀវភៅនិង ពិភាក្សាជាក្រុមនៅក្នុងបណ្ណាល័យស.វ.ស។

By: Media | Posted on: 03/07/2018 11:16:37 AM

ដើម្បីជំរុញ និងលើកទឹកចិត្តដល់និស្សិតក្នុងការអាន បណ្ណាល័យថ្មីនេះបានរៀបចំបើកឱ្យនិស្សិតចូលតាំងពីម៉ោង ៦.៣០នាទីព្រឹក រហូតដល់ម៉ោង ៥.៣០នាទីល្ងាចតែម្តង (ថ្ងៃច័ន្ទ ដល់សុក្រ) និងពីម៉ោង ៧.៣០ ដល់ម៉ោង ៤.៣០នាទីល្ងាច (ថ្ងៃសៅរ៍)។

សេវាកម្មរបស់បណ្ណាល័យ ស.វ.ស សំខាន់ៗរួមមាន៖
- ទទួលអ្នកអានបានប្រមាណ ៣៥០នាក់ក្នុងពេលតែមួយ។
-មានបន្ទប់សិក្សាជាក្រុមចំនួន៦បន្ទប់ និង មានបន្ទប់សម្រាប់ពិភាក្សាដើម្បីកែទម្រង់និក្ខេបបទ ឬសារណា ចំនួន២បន្ទប់។។
- មានសាលសម្រាប់អានចំនួនពីរ (ជាន់ទី១ និងជាន់ទី២) ។
- មានកុំព្យូទ័រសរុបចំនួន ៦៤គ្រឿង ដោយភ្ជាប់ប្រព័ន្ធ Internet រួចជាស្រេច។
- ស្វែងរកសៀវភៅនានាតាមប្រព័ន្ធអ៊ីនធើណែតបាន (E-Library) និងសេវាអ៊ីនធើណែត WiFi Hot Spot ដែលមានល្បឿនលឿន។