ក្រុមអតីតនិស្សិតដែលបានសិក្សានៅ University of California, Los Angeles (UCLA) សហរដ្ឋអាមេរិក ដឹកនាំដោយឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍន: សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានរៀបចំទទួលបដិសណ្ឋារកិច្ចលោកសាស្ត្រាចារ្យ John Hamiltion, ទីប្រឹក្សាពិសេសរបស់ UCLA Chancellor និងលោក Stephan Tan នាយកគ្រប់គ្រងធុរៈកិច្ចនៅតំបន់អាស៊ី​ នៃសាកលវិទ្យាល័យ UCLA ដែលបានអញ្ជើញមកធ្វើទស្សនកិច្ចនៅស.វ.ស ក្នុងគោលបំណងសិក្សាស្វែងយល់ពីលទ្ធភាពសហការនិងពង្រឹងបណ្តាញទំនាក់ទំនងជាមួយអតីតនិស្សិត (UCLA Alumni) នៅប្រទេសកម្ពុជា។

By: Admin | Posted on: 03/05/2018 9:08:14 AM

ជំនួបនេះបានធ្វើឡើងនារសៀល ថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។

ក្នុងកិច្ចសន្ទនានេះ ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍន: តំណាងអតីតនិស្សិតUCLA កម្ពុជា បានជម្រាបជូនប្រតិភូអំពីបច្ចុប្បន្នភាពរបស់ក្រុមអតីតនិស្សិតUCLAនៅកម្ពុជាដែលបានបញ្ជូនទៅបន្តការសិក្សានៅUCLA តាមរយ:អាហារូបករណ៍នៃគម្រោង Fogarty International Program ក្រោមគំនិតផ្តួចផ្តើមរបស់ Prof. Roger Detels ដែលបច្ចុប្បន្ននេះក្រុមអតីតនិស្សិត UCLA គ្រប់រូបសុទ្ធតែកំពុងបម្រើការងារជាមន្ត្រីរដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាលសំខាន់ៗជាតិនិងអន្តរជាតិក្នុងវិស័យសុខាភិបាល។ 
បន្ថែមពីនេះ ប្រតិភូ និង​ក្រុមអតីតនិស្សិត UCLA ក៏បានពិភាក្សាលើកឡើងគំនិតក្នុងការបង្កើតបណ្តាញអតីតនិស្សិតបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ California, Los Angeles ក្នុងប្រទេសកម្ពុជា ក៏ដូចជាភ្ជាប់ទំនាក់ទំនងជាមួយ UCLA Alumni នៅក្នុងតំបន់ផងដែរ។

បន្ទាប់មកប្រតិភូក៏បានទស្សនាទីតាំងទី១នៃសាកលវិទ្យាល័យ នៅមន្ទីរពិសោធន៍បង្ហាញត្រាប់, បណ្ណាល័យ មជ្ឈមណ្ឌលប្រឡងតាមប្រព័ន្ធកុំព្យូទ័រ និងការអភិវឌ្ឍនៃហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតនៃស.វ.ស។