ស.វ.ស សូមចូលរួមអបអរសាទរចំពោះនិស្សិត ប៉ុណ្ណតារា សុខរាជ និស្សិត តេង ពិសី និង និស្សិតលន់ សុវណ្ណដា មកពីផ្នែកសុខភាពសាធារណ: ដែលបានទទួលចំណាត់ថ្នាក់លេខ៣ ក្នុងការប្រកួតប្រជែងស្នាដៃស្រាវជ្រាវរបស់និស្សិតលើកទី៣ ឆ្នាំ២០១៧ ពានរង្វាន់ស្នាដៃស្រាវជ្រាវ សម្តេចតេជោ ហ៊ុន សែន ក្រោមប្រធានបទ “សុវត្ថិភាពចំណីអាហារនៅប្រទេសកម្ពុជា”។

By: Admin | Posted on: 03/01/2018 10:04:14 AM

ពិធីប្រគល់រង្វាន់បានប្រារព្ធធ្វើនាថ្ងៃច័ន្ទ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក​ ព.ស.២៥៦១ ត្រូវនឹង ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០១៨ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។

គួររំព្ញកថា ក្រុមប្រឹក្សាសាកលវិទ្យាធិការនៃកម្ពុជា និង ក្រសួងអប់រំយុវជន និង កីឡា បានរួមគ្នារៀបចំការប្រកួតប្រជែងស្នាដៃស្រាវជ្រាវរបស់និស្សិតលើកទី៣ ឆ្នាំ២០១៧ នេះ។ ការប្រកួតប្រជែងនេះ មានការដាក់ពាក្យចំនួន ៦៧ក្រុមមកពី១១សាកលវិទ្យាល័យរដ្ឋ និង ឯកជន ដែលបានដាក់ប្រកួតប្រជែង។