ការប្រឡងជ្រើសរើសនិស្សិតចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេស នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សម្រាប់ឆ្នាំសិក្សា ២០១៧-២០១៨ បានចាប់ដំណើរការរយ:ពេល២ថ្ងៃ ពីថ្ងៃទី​២៦ និង ២៧ កុម្ភៈ ឆ្នាំ២០១៨ នៅអគារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (អគារទី២) ទីតាំងទី១ នៃ​ស.វ.ស។

By: Admin | Posted on: 02/28/2018 2:33:58 PM

ដំណើរការប្រឡងបានប្រព្រឹត្តដោយរលូនមានរបៀបរៀបរយល្អ និងប្រកបដោយតម្លាភាព ក្រោមការគ្រប់គ្រងនិងរៀបចំរបស់គណ:កម្មការចម្រុះរួមមាន ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា គណ:កម្មាធិការប្រឡងថ្នាក់ ជាតិ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ព្រម​ទាំងការ​ចូលរួម​សង្កេតការណ៍​ជាប្រចាំ​ពីអង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ផងដែរ។

បេក្ខជនសរុបមានចំនួុន ៦៣២នាក់ ដែលត្រូវចូលរួមប្រឡងបែប MCQ តាមប្រព័ន្ធកុំព្យូទ័រ ដើម្បីជ្រើសរើសនិស្សិតចូលរៀនសម្រាប់២០ឯកទេសផ្សេងគ្នានៅស.វ.ស ក្នុងឆ្នាំសិក្ស ២០១៧-២០១៨នេះ។