“ថ្ងៃពុធទី១៤ រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ និស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលចំនួន២៧៩ នាក់និងមន្រ្តីរាជការចំនួន៥ នាក់ បានចូលរួមកម្មវិធីបរិច្ចាគឈាមក្រោមប្រធានបទ “ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់”រៀបចំដោយមជ្ឈមណ្ឌលជាតិផ្តល់ឈាម

By: Admin | Posted on: 02/15/2018 2:51:11 PM

កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តម ប៉ា សុជាតិវង្ស តំណាងទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា និងឯកឧត្តម សុះ មុះសិន តំណាងស.ស.យ.ក។ កម្មវិធីនេះមានសារៈសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹងអំពីការងារបរិច្ចាគឈាមដើម្បីសុវត្ថិភាពឈាមទាំងអស់គ្នា ដោយមូលហេតុថា ក្នុងពេលបច្ចុប្បន្ននេះ អត្រាតម្រូវការឈាមមានរហូតដល់២០០ ប្លោកក្នុង១ ថ្ងៃក្នុងរាជធានីភ្នំពេញ ហើយអត្រានៃអ្នកបរិច្ចាគឈាមមានត្រឹមកម្រិត២៧%ប៉ុណ្ណោះ។”