នារសៀលថ្ងៃពុធ ០៨កើត ខែមាយ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ក្រុមបេសកកម្មស្រាវជ្រាវ មកពី Hainan Medical University នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោកស្រីសាស្ត្រាចារ្យ Yi Cong
សហការជាមួយថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និង មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រនៃក្រសួងសុខាភិបាល បានជួបប្រជុំពិភាក្សាជាមួយមន្ត្រីនៃមន្ទីរសុខាភិបាលខេត្តកំពង់ចាម ដឹកនាំដោយលោកវេជ្ជបណ្ឌិត វ៉ា សាវុធ ដើម្បីប្រមូលទិន្នន័យវិភាគស្ថានភាពជំងឺគ្រុនចាញ់ក្នុងខេត្ត និងបញ្ហាប្រឈម ព្រមទាំងកង្វះខាតក្នុងការប្រយុទ្ធនឹងជំងឺនេះ។
បន្ទាប់មក ក្រុមបេសសកម្មស្រាវជ្រាវ បានជួបពិភាក្សាជាមួយលោកវេជ្ជបណ្ឌិត ម៉ី មុន្នីបូរិន្ទ អនុប្រធានមន្ទីរពេទ្យខេត្តកំពង់ចាម ដើម្បីស្វែងយល់អំពីវិធីធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺគ្រុនចាញ់។
ក្រុមបេសកកម្មស្រាវជ្រាវ នឹងចុះពិនិត្យនិងប្រមូលពត៌មាននៅតាមមណ្ឌលសុខភាព និងសហគមន៍។
គួររំព្ញកថា នារសៀលថ្ងៃអង្គារ ០៧កើត ខែមាយ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអនុញ្ញាតឲ្យក្រុមបេសកកម្មស្រាវជ្រាវមកពីHainan Medical University នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោកស្រី Yi Cong ចូលជួបសម្តែងការគួរសម ដែលក្នុងឱកាសនោះឯកឧត្តមសាស្រ្តចារ្យរដ្ឋមន្រ្តីបានស្វាគមន៍ និងបានវាយតម្លៃខ្ពស់ចំពោះ Hainan Medical University (HNMU) ដែលបានឆ្លើយតបតាមសំណើរបស់ក្រសួងសុខាភិបាលកម្ពុជាសុំកិច្ចសហប្រតិបត្តិការក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់នៅក្នុងខេត្តកំពង់ចាម និងព្រះវិហារ ដែលជាផ្នែកមួយនៃការអនុវត្តគំនិតផ្តួចផ្តើម" ខ្សែក្រវាត់មួយ ផ្លូវមួយ"( One Belt, One Road Initiative) រវាងប្រទេសទាំងពីរ។