និស្សិតគិលានុបដ្ឋាក ស.វ.ស, Ewha Woman University, មន្រ្តីរាជការ បុគ្គលិក ស.វ.ស ប្រមាណ១០០រូប បានចូលរួមនូវការបណ្តុះបណ្តាលបន្ថែមក្នុងសិក្ខាសាលាស្តីពី "ការបង្កើនសមត្ថភាពនៃការស្រាវជ្រាវផ្នែកថែទាំ" នាថ្ងៃ ពុធ ១០កើត ខែបុស្ស ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២៧ ខែធ្នូ គ.ស ២០១៧។

ពិធីនេះបានប្រព្រឹត្រ្តទៅនៅទីតាំងទី២ ស.វ.ស ដោយមានការអញ្ជើញជាអធិបតីពីសំណាក់ ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ លោក Yun Gil Jeong, Country director of KOICA, លោកស្រីសាស្រ្តាចារ្យ Sook Ja Yang ព្រឹទ្ធបុរសមហាវិទ្យាល័យថែទាំនៃសាកលវិទ្យាល័យ Ewha និងថ្នាក់ដឹកនាំតាមមហាវិទ្យាល័យ សាលារបស់ ស.វ.ស។

វាគ្មិនសំខាន់ៗក្នុងសិក្ខាសាលានេះគឺអញ្ជើញមកពី Ewha Womans University នៃសាធារណ:រដ្ឋកូរ៉េ, សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលនៃទីក្រុង Hong Kong និងមន្រ្តីជំនាញមកពី ស.វ.ស។
សិក្ខាសាលារយ:ពេល២ថ្ងៃនេះ មានគោលបំណងសំខាន់ដើម្បីពង្រឹងកិច្ចសហការជាមួយដៃគូរអន្តជាតិ តាមរយ:ការបង្កើននូវសមត្ថភាពការអប់រំ ការស្រាវជ្រាវផ្អែកទៅលើចំណេះដឹងនៃការថែទាំជាមូលដ្ឋាន និង ការបង្កើតអោយមានកិច្ចសហការស្រាវជ្រាវជាក្រុមជូននិស្សិត អតីតនិស្សិត និងមន្រ្តីរាជការ-បុគ្គលិកដែលពាក់ព័ន្ធរបស់ស.វ.ស។

Posted on: 12/27/2017 2:04:37 PM