ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ កម្មវិធីប្រកួតបាល់ទាត់ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលរដូវកាលទី១ ឆ្នាំ២០១៧ ដែលរៀបចំដោយសមាគមនិស្សិតស.វ.សទាំង៤, គាំទ្រដោយស.វ.សនិងដោយក្លឹបយុវជនកាកបាទក្រហមកម្ពុជា

By: Admin | Posted on: 10/02/2017 9:12:40 AM

“ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ កម្មវិធីប្រកួតបាល់ទាត់ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលរដូវកាលទី១ ឆ្នាំ២០១៧ ដែលរៀបចំដោយសមាគមនិស្សិតស.វ.សទាំង៤, គាំទ្រដោយស.វ.សនិងដោយក្លឹបយុវជនកាកបាទក្រហមកម្ពុជាបានចាប់ផ្តើមឡើងដោយពិធីបើកបានប្រព្រឹត្តទៅដោយមានវត្តមានលោកបណ្ឌិតអៀង រ័ត្នមុនី ព្រឹទ្ធបុរសរង និងជាប្រធានផ្នែកកិច្ចការនិស្សិត ជាតំណាងឯកឧត្តមសាកលវិទ្យាធិការ លោក ឃុន សាម៉េង ជាតំណាងទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក៍ដូចជាវត្តមានរបស់តំណាងសមាគមនិស្សិតស.វ.សទាំង៤ ព្រមទាំងកីឡាករផងដែរ។ ការប្រកួតនេះមានគោលបំណងដើម្បីបង្កើនភាពស្និទ្ធស្នាលរបស់និស្សិត ការលើកកម្ពស់ការងារជាក្រុម ការគោរពវិន័យ និងការសប្បាយរីករាយបន្ទាប់ពីសម្រាកការសិក្សាក្នុងពេលចុងសប្តាហ៍ដោយការប្រកួតប្រព្រឹត្តទៅរៀងរាល់ថ្ងៃសៅរ៍និងអាទិត្យ។ ការប្រកួតរដូវកាលទី១ ឆ្នាំ២០១៧នេះមានការចូលរួមពីក្រុមកីឡាករជានិស្សិតស.វ.ស អតីតនិស្សិតស.វ.ស និងជាមន្រ្តីរាជការ/បុគ្គលិកស.វ.សសរុបចំនួន១៦ ក្រុមដែលត្រូវចូលរួមប្រកួតចំនួនសរុប១២៨ ប្រកួតរហូតខែកុម្ភៈ ឆ្នាំ២០១៨។ បន្ទាប់ពីពិធីបើកបានបញ្ចប់ ការប្រកួតបើកវគ្គនាថ្ងៃនេះមានចំនួន៤ ប្រកួត៖ ក្រុម Dentist 33FT ប្រកួតជាមួយក្រុម AND All Star 21, ក្រុម Nursing Unity ប្រកួតជាមួយក្រុម The White Elephant, ក្រុម Dr. Gooner FT ប្រកួតជាមួយក្រុម Our Team, ក្រុម BSN All Star United ប្រកួតជាមួយក្រុម Three Brothers។”