ថ្នាក់ដឹកនាំ មន្រ្តី នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល (សវស) ចំនួន ១១ រូប ដឹកនាំដោយឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃ(សវស) បានចូលរួមសិក្ខាសាលា 3rd Singhealth DUKE-NUS Education នៅប្រទេសសិង្ហបុរី

By: Media | Posted on: 10/01/2017 2:30:48 PM

ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ ថ្នាក់ដឹកនាំ មន្រ្តី នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល (សវស) ចំនួន ១១ រូប ដឹកនាំដោយឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃសវស បានចូលរួមសិក្ខាសាលា 3rd Singhealth DUKE-NUS Education នៅប្រទេសសិង្ហបុរី។ បេសកកម្មនេះ ត្រូវបានឧបត្ថម្ភដោយមូលនិធី China Medical Board (CMB)។
សិក្ខាសាលានេះផ្តោតសំខាន់លើការចែករំលែកលទ្ធផលនៃការស្រាវជ្រាវទាក់ទងនឹងការបណ្តុះបណ្តាលតាមបែបអន្តរជំនាញវិជ្ជាជីវៈសុខាភិបាល
ការរៀបចំជាល្បែងកំសាន្ត Game និងការប្រើប្រាស់បច្ចេកវិទ្យា virtual reality សម្រាប់ការបង្រៀនបង្ហាញត្រាប់ ការបណ្តុះបណ្តាលដោយផ្តោតលើសមត្ថភាពជំនាញ វិធីសាស្រ្តនៃការវាយតម្លៃនិស្សិតនៅទីតាំងកម្មសិក្សាគ្លីនីក ការអភិវឌ្ឍសមត្ថភាពសាស្រ្តាចារ្យ ដើម្បីពង្រឹងគុណភាពបណ្តុះបណ្តាល ក្នុងវិស័យសុខាភិបាល ភាពជាអ្នកដឹកនាំក្នុងការបណ្តុះបណ្តាលសុខាភិបាល និងការវាយតម្លៃកម្មវិធីសិក្សា។ 
គួរបញ្ជាក់ថា ការចូលរួមសិក្ខាសាលានេះ ជាផ្នែកមួយនៃការអភិវឌ្ឍវិជ្ជាជីវៈបន្តរបស់មន្រ្តី បុគ្គលិកសវស ក្នុងគោលបំណងបន្តធ្វើឲ្យប្រសើរឡើងនូវគុណភាពបណ្តុះបណ្តាល នៅសវស។ 
នាឱកាសនោះ មន្ត្រី ០៣ រូប នៃសវសក៏បានបង្ហាញអំពីលទ្ធផលស្រាវជ្រាវរបស់ពួកគាត់ ចំនួន ០៣ posters ទាក់ទងនឹងការបណ្តុះបណ្តាលនៅសវស។