នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ គណៈប្រតិភូនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល (ស.វ.ស) ចំនួន ៨ រូប ដឹកនាំដោយឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃស.វ.ស បានធ្វើទស្សនៈកិច្ចសិក្សារនៅមន្ទីរពេទ្យ Singapore General Hospital នៃប្រទេសសឹង្ហបុរី។

By: Admin | Posted on: 09/29/2017 8:38:31 AM

គោលបំណងនៃទស្សនកិច្ចសិក្សានេះរួមមាន៖ ១) ការដកស្រង់បទពិសោធន៍នៃការរៀបចំប្រព័ន្ធ គ្រប់គ្រង និងប្រតិបត្តិការរបស់មន្ទីរពេទ្យសាកលវិទ្យាល័យ ២) សហប្រតិបត្តិការរវាងសាកលវិទ្យាល័យវិទ្យសាស្រ្តសុខាភិបាល និងមន្ទីរពេទ្យ Singapore General Hospital។
គណៈប្រតិភូនៃស.វ.ស បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់ថ្នាក់ដឹកនាំនៃការិយាល័យសហប្រតិបត្តិការអន្តរជាតិនៃមន្ទីរពេទ្យ Singapore General Hospital។ គណៈប្រតិភូបានស្វែងយល់អំពីបទពិសោធន៍ ការរៀបចំ និងដំណើរការ ប្រព័ន្ធគ្រប់គ្រងដំណើរការមន្ទីរពេទ្យ និងការដំណើរការពង្រឹងគុណភាពសេវានៅមន្ទីពេទ្យ
Singapore General Hospital។ គណៈប្រតិភូស.វ.ស ក៏បានទស្សនាទីតាំងផ្តល់សេវា និងសម្ភារៈ ឧបករណ៍ ដែល ប្រើប្រាស់ សម្រាប់ដំណើរការមន្ទីរពេទ្យនេះ។