និស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលចំនួន៤ នាក់គឺលោក លី រតនា លោក លាង ផានិត កញ្ញា គឹម ស្រីទូច និងកញ្ញា ប៉ោ គឹមហាក់ បានចូលរួមវេទិកាដេញដោលមតិយុវជនថ្នាក់ជាតិវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

By: Admin | Posted on: 09/08/2017 12:18:35 PM

ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ និស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលចំនួន៤ នាក់គឺលោក លី រតនា លោក លាង ផានិត កញ្ញា គឹម ស្រីទូច និងកញ្ញា ប៉ោ គឹមហាក់ បានចូលរួមវេទិកាដេញដោលមតិយុវជនថ្នាក់ជាតិវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររៀបចំដោយក្រសួងបរិស្ថានក្រោមប្រធានបទ “វេទិកាយុវជនឆ្នើមថ្នាក់ជាតិជជែកពិភាក្សាអំពីបញ្ហាបរិស្ថាន ឆ្នាំ២០១៧” នៅទីស្តីការក្រសួងបរិស្ថានដោយមានសាកលវិទ្យាល័យរដ្ឋ និងឯកជនចំនួន១៤បានចូលរួមប្រកួត។
ជាលទ្ធផលនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ក្នុងចំណោម១៤ សាកលវិទ្យាល័យចូលរួម និស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលបានទទួលជ័យជំនៈ និងចូលរួមវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី១២ តុលា ឆ្នាំ២០១៧ខាងមុខនេះ។ សូមជូនពរនិស្សិតស.វ.សទទួលបានលទ្ធផលល្អជាទីមោទនភាពដោយការខិតខំរបស់ខ្លួនក្នុងការប្រកួតនេះ។