សិក្ខាសាលាបណ្តុះបណ្តាលក្រោមប្រធានបទ “សុវត្ថិភាពចំណីអាហារនៅប្រទេសកម្ពុជា” បានប្រព្រឹត្រ្តទៅនៅសាលគោកធ្លក នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល "ស.វ.ស"

By: Media | Posted on: 09/05/2017 12:28:09 PM

សិក្ខាសាលាបណ្តុះបណ្តាលដល់បេក្ខជន-បេក្ខនារីមកពីក្រុមចំនួន៣០ ដែលបានជាប់វគ្គជម្រុះលើកទី១ សម្រាប់ការប្រកួតប្រជែងស្នាដៃស្រាវជ្រាវរបស់និស្សិតលើកទី៣ ឆ្នាំ២០១៧ ពានរង្វាន់ស្នាដៃស្រាវជ្រាវ សម្តេចតេជោ ហ៊ុន សែន ក្រោមប្រធានបទ “សុវត្ថិភាពចំណីអាហារនៅប្រទេសកម្ពុជា” បានប្រព្រឹត្រ្តទៅនៅសាលគោកធ្លក នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល "ស.វ.ស" នាព្រឹកថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០១៧។
សិក្ខាសាលានេះ បានប្រព្រឹត្រ្តទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍន: សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឯកឧត្តមបណ្ឌិត លុយ វណ្ណា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និង វិទ្យាសាស្រ្តសេដ្ឋកិច្ច និង លោក អ៊ឹម ក្រាវង្ស នាយក AUF ប្រចំានៅប្រទេសកម្ពុជា។
សូមជម្រាបថា ក្រុមប្រឹក្សាសាកលវិទ្យាធិការនៃកម្ពុជា និង ក្រសួងអប់រំយុវជន និង កីឡា បានរួមគ្នារៀបចំការប្រកួតប្រជែងស្នាដៃស្រាវជ្រាវរបស់និស្សិតលើកទី៣ ឆ្នាំ២០១៧ នេះ។ ការប្រកួតប្រជែងនេះ មានការដាក់ពាក្យចំនួន ៦៧ក្រុមមកពី១១សាកលវិទ្យាល័យរដ្ឋ និង ឯកជន ដែលបានដាក់ប្រកួតប្រជែង។ បន្ទាប់ពីការជ្រើសរើសទៅតាមលក្ខខណ្ឌ និង ការឱ្យពិន្ទុពីគណ:កម្មការ មានក្រុមចំនួន៣០ ត្រូវបានជ្រើសរើសក្នុងវគ្គជម្រុះលើកទី១នេះ ដែលមកពី៧សាកលវិទ្យាល័យរដ្ឋ និង ឯកជន។