និស្សិត "ស.វ.ស" ផ្នែកវេជ្ជសាស្រ្ត បានចូលរួមសន្និសីទអន្តរជាតិ 2017 "AMEE" នៅទីក្រុង Helsinky ប្រទេស Finland

“ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ និស្សិត "ស.វ.ស" ផ្នែកវេជ្ជសាស្រ្តចំនួន ០២នាក់គឺលោក លឹម សេងឃួន និងកញ្ញា ឯក វឌ្ឍនៈ តំណាងឲ្យជ័យលាភីដែលត្រូវបានជ្រើសរើសនិងចូលរួមក្នុងសន្និសីទអន្តរជាតិ 2017 AMEE របស់An International Association for Medical Educationនៅទីក្រុង Helsinky ប្រទេស Finland ដើម្បីធ្វើបទបង្ហាញស្តីពីវិធីសាស្រ្តគរុកោសល្យថ្មីៗចំនួន ០៣ស្នាដៃ ដែលបានអនុវត្តដោយសមាគមនិស្សិត "ស.វ.ស" ផ្នែកវេជ្ជសាស្រ្តតាមរយៈកម្មវិធីក្លឹបមិត្តជួយមិត្ត "ស.វ.ស" ជាមួយការជ្រោមជ្រែងពីសាស្រ្តាចារ្យនៃមហាវិទ្យាល័យវេជ្ជសាស្រ្ត "ស.វ.ស" ។ ការចូលរួមរបស់និស្សិតក្នុងសិន្នសីទខាងលើនេះក៍មានការជួយឧបត្ថម្ភពីស.វ.ស, ស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា និង AMEEផងដែរ។ សូមបញ្ជាក់ថា ឆ្នាំ២០១៧នេះគឺជាឆ្នាំដំបូងដែលមាននិស្សិតផ្នែកវេជ្ជសាស្រ្តពីព្រះរាជាណាចក្រកម្ពុជាបានចូលរួមធ្វើបទបង្ហាញក្នុងសិន្និសីទអន្តរជាតិ AMEEនេះដែលមានអ្នកចូលរួមចំនួន៣៧៤០ នាក់ពីប្រទេសចំនួន៩២ បានចូលរួម។”

Posted on: 08/30/2017 8:19:54 AM