នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ និស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលចំនួន០៤ នាក់បានចូលរួមវេទិកាដេញដោលមតិយុវជនថ្នាក់ជាតិវគ្គជម្រុះរៀបចំដោយក្រសួងបរិស្ថាន ក្រោមប្រធានបទ “វេទិកាយុវជនឆ្នើមថ្នាក់ជាតិជជែកពិភាក្សាអំពីបញ្ហាបរិស្ថាន ឆ្នាំ២០១៧”

និស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលចំនួន០៤ នាក់ គឺ លោក លី រតនា, លោក លាង ផានិត, កញ្ញា គឹម ស្រីទូច និងកញ្ញា ប៉ោ គឹមហាក់ បានចូលរួមវេទិកាដេញដោលមតិយុវជនថ្នាក់ជាតិវគ្គជម្រុះរៀបចំដោយក្រសួងបរិស្ថាន
ក្រោមប្រធានបទ “វេទិកាយុវជនឆ្នើមថ្នាក់ជាតិជជែកពិភាក្សាអំពីបញ្ហាបរិស្ថាន ឆ្នាំ២០១៧” 
នៅមជ្ឈមណ្ឌលប្រតិបត្តិការកម្ពុជា ជប៉ុនដោយមានសាកលវិទ្យាល័យរដ្ឋ និងឯកជនចំនួន១៤ បានចូលរួមប្រកួត។ ជាលទ្ធផលនៃវគ្គជម្រុះថ្ងៃនេះ ក្នុងចំណោម១៤ សាកលវិទ្យាល័យចូលរួម និស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលត្រូវបានជ្រើសរើសចូលរួមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅថ្ងៃទី៧ កញ្ញា ឆ្នាំ២០១៧ខាងមុខនេះ។ 
សូមជូនពរនិស្សិត "ស.វ.ស" ទទួលបានលទ្ធផលល្អជាទីមោទនភាពដោយការខិតខំរបស់ខ្លួនក្នុងការប្រកួតនេះ។

Posted on: 08/18/2017 8:11:43 AM