ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ មន្រ្តី និងនិស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលចំនួន៥ នាក់ បានចូលរួមពិធីប្រគល់បណ្ណថ្លែងអំណរគុណ និងបណ្ណសរសើរនៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាក្រោមអធិបតីភាពឯកឧត្តមអនុរដ្ឋលេខាក្រសួង

By: Media | Posted on: 08/16/2017 8:48:00 AM

ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ មន្រ្តី និងនិស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលចំនួន៥ នាក់គឺលោកពេញ សាក់ក្តូ, លោកយ៉ែង សុវត្ថិនា, លោកឆាយ ឆៃយ៉ា, កញ្ញាធី គឹមឡាយ, និងកញ្ញាធឿន ថាវី 
បានចូលរួមពិធីប្រគល់បណ្ណថ្លែងអំណរគុណ និងបណ្ណសរសើរនៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាក្រោមអធិបតីភាពឯកឧត្តមអនុរដ្ឋលេខាក្រសួង។ 
ពិធីខាងលើនេះរៀបចំដើម្បីប្រគល់បណ្ណថ្លែងអំណរគុណ និងបណ្ណសរសើរដល់និស្សិតដែលបានចូលរួមវេទិកាពិភាក្សាយុវវ័យស្តីពី “ការបញ្ជ្រាបការយល់ដឹងអំពីការសុំទានតាមដងផ្លូវ” 
ដោយនិស្សិតស.វ.សទាំង៥ នាក់ខាងលើបានទទួលចំណាត់ថ្នាក់លេខ២ក្នុងចំណោមសាកលវិទ្យាល័យ៨ដែលបានចូលរួមប្រកួតវេទិកាពិភាក្សានេះកាលពីថ្ងៃទី១២ ១៣ ខែមិថុនា ឆ្នាំ២០១៧រៀបចំដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា។ 
សាកលវិទ្យាល័យសូមអបអរសាទរចំពោះនិស្សិតស.វ.សដែលបានទទួលចំណាត់ថ្នាក់ជាទីមោទនភាពនេះ។ ស.វ.សសូមថ្លែងអំណរគុណដល់លោកងួន កុសល មន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាដែលបានចូលរួមដឹកនាំនិស្សិតខាងលើផងដែរ។