នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ នៅមហាវិទ្យាល័យវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល (ស.វ.ស) មានកិច្ចប្រជុំសម្របសម្រួលការងារបណ្តុះបណ្តាលថ្នាក់វេជ្ជបណ្ឌិតឯកទេស ដែលដឹកនាំអង្គប្រជុំដោយលោកសាស្ត្ររាចារ្យជំនួយ ប៊ុនចាន់ យុត្តិរុង ព្រឹទ្ធបុរសមហាវិទ្យាល័យវេជ្ជសាស្ត្រ

By: Media | Posted on: 07/26/2017 8:36:08 AM

នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង១៤ៈ០០ នៅមហាវិទ្យាល័យវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល (ស.វ.ស) មានកិច្ចប្រជុំសម្របសម្រួលការងារបណ្តុះបណ្តាលថ្នាក់វេជ្ជបណ្ឌិតឯកទេស ដែលដឹកនាំអង្គប្រជុំដោយលោកសាស្ត្ររាចារ្យជំនួយ ប៊ុនចាន់ យុត្តិរុង ព្រឹទ្ធបុរសម.វ.វ និងមានចូលរួមដោយព្រឺទ្ធបុរសរង មន្ត្រី នៃម.វ.វ រួមជាមួយអស់លោក-លោកស្រីសាស្ត្រាចារ្យដែលបង្រៀនតាមឯកទេសទាំង២១នៅសវស សរុបប្រមាណ៣០រូប។
គោលបំណងនៃកិច្ចប្រជុំនេះគឺ ដើម្បីពិភាក្សាសម្របសម្រួល និងទិសដៅបន្តក្នុងការពង្រឹងគុណភាពបណ្តុះបណ្តាលថ្នាក់វេជ្ជបណ្ឌិតឯកទេសនៅស.វ.ស។