នាព្រឹកថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៧ ប្រតិភូអញ្ជើញមកពីសាកលវិទ្យាល័យ Guangxi University of Chinese Medicine (GXUCM) នៃសាធារណ:រដ្ឋប្រជាមានិតចិន បានអញ្ជើញមកទស្សនកិច្ច និង ជួបសម្តែងការគួរសមជាមួយនឹងថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល "ស.វ.ស"។

By: Media | Posted on: 07/19/2017 3:06:29 PM

ប្រតិភូអញ្ជើញមកពីសាកលវិទ្យាល័យ Guangxi University of Chinese Medicine (GXUCM) នៃសាធារណ:រដ្ឋប្រជាមានិតចិន ដឹកនាំដោយលោកសាស្រ្តាចារ្យ DENG Jiagang, Director of Guangxi Key Labolatory of Efficacy Study of Chinese Materia Medica បានអញ្ជើញមកទស្សនកិច្ច និង ជួបសម្តែងការគួរសមជាមួយនឹងថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល "ស.វ.ស"។
ថ្នាក់ដឹកនាំ ស.វ.ស ដែលមានវត្តមានក្នុងឱកាសនោះ រួមមានឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍន: សាកលវិទ្យាធិការនៃ ស.វ.ស សាកលវិទ្យាធិការរង និងព្រឹទ្ធបុរសមហាវិទ្យាល័យឱសថសាស្រ្ត។
នេះគឺជាដំណើរទស្សនៈកិច្ចលើកទី១ ក្នុងគោលបំណងចងសម្ព័ន្ធភាព និងសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល លើការស្រាវជ្រាវ និងការបណ្តុះបណ្តាលបន្ត ដែលនឹងផ្តល់ឱកាសដល់ មន្ត្រី-បុគ្គលិក និងអ្នកស្រាវជ្រាវវ័យក្មេង ក្នុងការសហការផ្លាស់ប្តូរបទពិសោធន៍ ការចូលរួមវគ្គបណ្តុះបណ្តាលជំនាញ និងការស្រាវជ្រាវនានាពាក់ព័ន្ធនឹងវេជ្ជសាស្រ្តបុរាណនៅប្រទេសចិន ខេត្តQuangxi។
ក្រុមប្រតិភូក៏បានបន្តជួបពិភាក្សាការងារដោយឡែកជាមួយថ្នាក់ដឹកនាំនៃមហាវិទ្យាល័យឱសថសាស្ត្រ និងធ្វើទស្សនកិច្ចផ្ទាល់នៅមហាវិទ្យាល័យឱសថសាស្ត្រ ដើម្បីធ្វើការស្វែងយល់លម្អិតអំពីបច្ចេកទេស លើការស្រាវជ្រាវ និងបណ្តុះបណ្តាលទាក់ទងនឹងឱសថបុរាណ ក៏ដូចជាវិទ្យាសាស្ត្រឱសថ នៅមហាវិទ្យាល័យឱសថសាស្រ្ត។