មហាវិទ្យាល័យវេជ្ជសាស្រ្ត នៃ "ស.វ.ស" មានរៀបចំពិធីការពារនិក្ខេបបទ របស់បេក្ខជនថ្នាក់វេជ្ជបណ្ឌិតជំនាន់ទី២០ ចំនួន៣រូប

នាថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០១៧ នៅមហាវិទ្យាល័យវេជ្ជសាស្រ្ត នៃស.វ.ស មានរៀបចំពិធីការពារនិក្ខេបបទ របស់បេក្ខជនថ្នាក់វេជ្ជបណ្ឌិតជំនាន់ទី២០ ចំនួន៣រូប
ក្រោមប្រធានបទ “The permanent method of male sterilization by vasectomy for 68 cases at Marie Stopes clinic and Calmette Hospital in the period of four years from 1st January 2013 to 31st December 2016” ក្រោមអធិបតីភាពរបស់លោកសាស្រ្តាចារ្យ . ម៉ម ប៊ុនសុជាតិ ព្រឹទ្ធបុរសរងមវវ. ជាប្រធានគណៈមេប្រយោគក្នុងការវាយតម្លៃការការពារនិក្ខេបបទ។ បេក្ខជនវេជ្ជបណ្ឌិត​ដែលត្រូវឡើងការពារនិក្ខេបបទពេលនោះរួមមាន លោក មាន ចាន់យ៉ាដា លោក ស៊ី សុទ្ធអមត្ថា និង លោក ហ៊ាង ឃុនស្រុង។
បន្ទាប់ពីបានបង្ហាញនិងឆ្លើយយ៉ាងក្បោះក្បាយនឹងសំណួរនានារបស់គណៈមេប្រយោគរួចមក បេក្ខជនទាំងបីរូបត្រូវបានវាយតម្លៃដោយគណៈមេប្រយោគថាបានការពារនិក្ខេបបទថ្នាក់វេជ្ជបណ្ឌិតដោយជោគជ័យ ក្នុងនិន្ទេសកិត្តិយស។ ជ័យលាភីទាំងបីរូបក៏បានធ្វើសច្ចាប្រណិធានអុីប៉ូក្រាត ដោយសន្យាថានឹងយកចំណេះដឹងរបស់ខ្លួនទៅបម្រើប្រជាពលរដ្ឋជាអ្នកជំងឺប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។

Posted on: 07/12/2017 1:04:49 PM