នៅទីតាំងទាំងពីរនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល "ស.វ.ស" មានរៀបចំពិធីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត «ប្រាសាទសំបូរព្រៃគុក» ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក

នាវេលាម៉ោង ១០ ព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១៧ នៅទីតាំងទាំងពីរនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល "ស.វ.ស" មានរៀបចំពិធីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត «ប្រាសាទសំបូរព្រៃគុក» ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក។
ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក និង​និស្សិត "ស.វ.ស" យ៉ាងច្រើនកុះករ បានចេញមកសំដែងនូវការអបអរសាទរប្រកបដោយទឹកចិត្តមោទនៈភាពជាតិខ្ពស់បំផុត និងសប្បាយរីករាយចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ ដែលកើតចេញពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
«ប្រាសាទសំបូរព្រៃគុក» ត្រូវបានសម្រេចបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅក្នុងកិច្ចប្រជុំកំពូលលើកទី៤១ នៃគណៈកម្មាការបេតិកភណ្ឌពិភពលោក ដែលប្រារព្ធឡើងនៅពីថ្ងៃទី ០២-១២ ខែកក្កដា ឆ្នាំ២០១៧ ដែលមាន១៩៣ ប្រទេសជាសមាជិក និង២១ប្រទេស ជាគណៈកម្មាធិការអចិន្ត្រៃយ៍ នាវេលាម៉ោង៩៖៤០នាទី (ម៉ោងនៅកម្ពុជា) យប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុង Krakow ប្រទេសប៉ូឡូញ។

Posted on: 07/11/2017 12:13:00 AM