នៅទីតាំងទី២នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល មានរៀបចំពិធីទទួលនិស្សិតផ្នែកគិលានុបដ្ឋាកឆ្នាំទី៣​ មកពី​សកលវិទ្យាល័យ​ Ewha Womans University នៃសាធារណរដ្ឋកូរ៉េ​ ចំនួន១៧រូប

By: Media | Posted on: 07/10/2017 10:03:10 PM

នាព្រឹកថ្ងៃទី០៨​ ខែកក្កដា​ ឆ្នាំ២០១៧​ នៅទីតាំងទី២នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល មានរៀបចំពិធីទទួលនិស្សិតផ្នែកគិលានុបដ្ឋាកឆ្នាំទី៣​ មកពី​សកលវិទ្យាល័យ​ Ewha Womans University នៃសាធារណរដ្ឋកូរ៉េ​ ចំនួន១៧រូប​ បានមកចុះទស្សនកិច្ច​ នៅស វ ស ​ ដើម្បីសិក្សាពីការអភិវឌ្ឍន៍វិស័យអប់រំផ្នែកសុខាភិបាលនៅព្រះរាជាណាចក្រកម្ពុជា​ ក៍ដូចជាផ្លាស់ប្តូរ​ វប្បធម៌​ ប្រពៃណី​ និងបទពិសោធន៍ក្នុងការបណ្តុះបណ្តាល​ ជាមួយនិស្សិតផ្នែកថែទាំរបស់ស.វ.ស។