នៅទីតាំងទី២ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល "ស.វ.ស" នាព្រឹកថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០១៧ មានរៀបចំពិធីបើកវគ្គសិក្សាថ្នាក់បន្តពីកម្រិតបរិញ្ញាបត្ររងទៅបរិញ្ញាបត្រគិលានុបដ្ឋាក ជំនាន់ទី៣

By: Media | Posted on: 07/04/2017 9:29:14 AM

ពិធីនេះបានប្រព្រឹត្រ្តទៅក្រោមអធិបតីភាព លោកសាស្រ្តាចារ្យជំនួយ សេង សុភាព សាកលវិទ្យាធិការរងនៃស.វ.ស តំណាងដ័ខ្ពង់ខ្ពស់ឯកឧត្តមសាកលវិទ្យាធិការ លោក Suh Junh Hwan អនុប្រធានអង្គការ KOICA ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកស្រីសាស្រ្តាចារ្យ Yang Sook Ja ព្រឹទ្ធបុរសមហាវិទ្យាល័យថែទាំ នៃសាកល វិទ្យាល័យ EWHA លោកសាស្រ្តាចារ្យជំនួយ អៀម សុផល នាយកសាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្តនៃ ស.វ.ស។ ជាមួយគ្នានោះក៏មានការអញ្ជើញចូលរួមពីសំនាក់លោក លោកស្រី សាស្រ្តាចារ្យ ជាថ្នាក់ដឹកនាំ ជាមន្រ្តីរាជការ បុគ្គលិក និង និស្សិត នៃ ស.វ.ស យ៉ាងច្រើនកុះករ។
វគ្គសិក្សាថ្នាក់បន្តពីកម្រិតបរិញ្ញាបត្ររងគិលានុបដ្ឋាកទៅបរិញ្ញាបត្រ ជំនាន់ទី៣ មាននិស្សិតចំនួន៤៣រូបត្រូវបានជ្រើសរើសឲ្យចូលសិក្សា
ដោយធ្វើឡើងក្រោមកិច្ចសហប្រត្តិបត្តិការរវាង សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ជាមួយសាកលវិទ្យាល័យ EWHA និងគាំទ្រសហឧបត្ថម្ភដោយអង្គការ KOICA។
ស.វ.ស សូមថ្លែងអំណរគុណចំពោះទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA ) និង សាកលវិទ្យាល័យ EWHA ដែលបានគាំទ្រទាំងផ្នែកបច្ចេកទេស និងថវិកា ក្នុងការបណ្តុះបណ្តាលថ្នាក់បន្តបរិញ្ញាបត្ររងទៅបរិញ្ញាបត្រ គិលានុបដ្ឋាកជំនាន់ទី៣ នេះ។ ស.វ.ស ក៏សូមថ្លែងអំណរគុណផងដែរចំពោះមន្ទីរពេទ្យជាតិនានា រួមមាន មន្ទីរពេទ្យកាល់ម៉ែត ,មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត មន្ទីរពេទ្យកុមារជាតិ ដែលបានសហការជាមួយសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដោយបានអនុញ្ញាតអោយនិស្សិតយើងបានអនុវត្តជំនាញគ្លីនីកជាក់ស្តែង។
គួរជម្រាបថាសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលបានផ្តល់វគ្គសិក្សាថ្នាក់បន្តពីកម្រិតបរិញ្ញាបត្ររងទៅបរិញ្ញាបត្រគិលានុបដ្ឋាក សម្រាប់និស្សិតចំនួន ២ ជំនាន់កន្លងមក ៖
- ជំនាន់ទី១(សម្រាប់ឆ្នាំសិក្សា ២០១៤-២០១៥) មាននិស្សិតចំនួន ២៩ រូប ក្រោមការឧបត្ថម្ភពី WHO និងមានការសហការបច្ចេកទេស ជាមួយ University of Philippines, Manila។
- ជំនាន់ទី២ (សម្រាប់ឆ្នាំសិក្សា ២០១៥-២០១៦ )មាននិស្សិត ចំនួន ៤៥ រូប ក្រោមការឧបត្ថម្ភពី KOICA មានការសហការបច្ចេកទេសជាមួយ សាកលវិទ្យាល័យ EWHA Womans University។

+ Social Media: https://goo.gl/1xDj5X