ព្រឹកថ្ងៃទី ១៩ និង ២០ ខែមិថុនា ឆ្នាំ២០១៧ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល"ស.វ.ស" មានកិច្ចប្រជុំពិភាក្សាការងារ អំពីគម្រោងសាងសង់មន្ទីរពេទ្យថ្មីទំនើបមួយ

By: Media | Posted on: 06/25/2017 6:19:27 PM

ព្រឹកថ្ងៃទី ១៩ និង ២០ ខែមិថុនា ឆ្នាំ២០១៧ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល"ស.វ.ស" មានកិច្ចប្រជុំពិភាក្សាការងាររវាងថ្នាក់ដឹកនាំ ស.វ.ស និង ក្រុមបេសកកម្មដឹកនាំដោយ Dr. Byungwook Yoo, អ្នកដឹកនាំគម្រោង មកពីសាកលវិទ្យាល័យ SOONCHUNHYANG University Medical Center, ក្រុមការងារមកពីក្រុមហ៊ុន Mirae hospital consulting corp, Yooil Engineering និង Lotte ICT នៃសាធារណ:រដ្ឋកូរ៉េ។
ថ្នាក់ដឹកនាំ ស.វ.ស អញ្ជើញមានវត្តមានក្នុងឱកាសនោះរួមមាន ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍន: (H.E Prof. Saphonn Vonthanak) សាកលវិទ្យាធិការនៃ ស.វ.ស លោកសាកលវិទ្យាធិការរង លោកព្រឹទ្ធបុរស នាយក ព្រឹទ្ធបុរសរង និង មន្រ្តីដែលពាក់ព័ន្ធនៃ ស.វ.សជាច្រើនរូបទៀត។
ជំនួបនេះបានផ្តោតជាសំខាន់ទៅលើការពិភាក្សាការងាររៀបចំការសិក្សាអំពីលទ្ធភាព ( feasability study)ក្នុងការសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យនៅទីតាំងទី៣ របស់ ស.វ.ស។
សូមជម្រាបផងដែរថាស.វ.សមានគម្រោងសាងសង់មន្ទីរពេទ្យថ្មីទំនើបមួយ ស្ថិតនៅក្នុងភូមិសាស្ត្រភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ មន្ទីរសាកលវិទ្យាល័យថ្មីនេះ នឹងតើតួនាទីដ៏សំខាន់ក្នុងការរួមចំណែកផ្តល់សេវាវេជ្ជសាស្ត្រជូនប្រជាជន ព្រមជាមួយនឹងតួនាទីបណ្តុះបណ្តាលនិស្សិតសវសក្នុងវិស័យសុខាភិបាលផងដែរ។