ស.វ.ស បើកវគ្គបណ្តុះបណ្តាលពីវិធីសាស្រ្តពន្លត់អគ្គីភ័យដល់មន្រ្តី បុគ្គលិក និង​និស្សិត

By: Media | Posted on: 06/18/2017 5:59:02 PM

នាថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០១៧ នេះ នៅទីតាំងទី១ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល មានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី "វិធីសាស្រ្តពន្លត់អគ្គីភ័យ និង ជម្លៀសខ្លួននាពេលមានអាសន្ន"។
ពិធីនេះបានប្រព្រឹត្រ្តទៅក្រោមអធីបតីភាពឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍន: សាកលវិទ្យាធិការនៃ ស.វ.ស លោក-លោកស្រីជាព្រឹទ្ធបុរស ព្រឹទ្ធបុរសរង លោកនាយករង មហាវិទ្យាល័យ/សាលានៃ ស.វ.ស លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន ប្រធានការិយាល័យពន្លត់អគ្គីភ័យរាជធានីភ្នំពេញ និង វត្តមាននៃចូលរួមពីសំណាក់មន្រ្តីរាជការ បុគ្គលិក និង និស្សិត ស.វ.ស ប្រមាណជាង៣០០នាក់។
វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណងឱ្យអ្នកចូលរួមបានយល់កាន់តែស៊ីជម្រៅទាក់ទងនឹងលក្ខណ:នៃការបង្ការអគ្គីភ័យ វិធីសាស្រ្តជម្លៀសខ្លួនពេលមានអាសន្ននៅពេលមានហានិភ័យផ្សេងៗដែលកើតឡើងបណ្តាលមកពីអគ្គីភ័យ។ បន្ថែមពីការសិក្សាទ្រឹស្តី សិក្ខាកាមទាំងអស់បានចូលរួមអនុវត្តផ្ទាល់ពីវិធីសាស្រ្តជម្លៀសខ្លួន និង​រៀនប្រើប្រាស់បំពង់ពន្លត់អគ្គីភ័យផ្ទាល់ផងដែរ។