និស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានទទួលចំណាត់ថ្នាក់លេខ២ ក្នុងចំណោមនិស្សិតមកពីសាកលវិទ្យាល័យរដ្ឋ និងឯកជនចំនួន៨ ដែលបានចូលរួម​ប្រកួតក្នុងវេទិកាពិភាក្សាយុវជនស្តីពី “ការប្រញ្ជ្រាបការយល់ដឹងអំពីការសុំទានតាមដងផ្លូវ”

By: Media | Posted on: 06/14/2017 10:17:23 AM

“ថ្ងៃទី១២ និងទី១៣ ខែមិថុនា ឆ្នាំ២០១៧ និស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលបានចូលរួមប្រកួតដេញដោលមតិ 
និងបានទទួលចំណាត់ថ្នាក់លេខ២ប្រកបដោយមោទនភាពក្នុងចំណោមនិស្សិតមកពីសាកលវិទ្យាល័យរដ្ឋ និងឯកជនចំនួន៨
ដែលបានចូលរួម​ប្រកួតក្នុងវេទិកាពិភាក្សាយុវជនស្តីពី "ការប្រញ្ជ្រាបការយល់ដឹងអំពីការសុំទានតាមដងផ្លូវ"
ដែលរៀបចំឡើងដោយក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនិតិសម្បាទានៅទូរទស្សន៍ជាតិកម្ពុជា។ និស្សិត "ស.វ.ស" ទាំង៥នាក់មានឈ្មោះដូចខាងក្រោម៖
១.លោក ពេញ សាក់ក្តូ (ប្រធានក្រុមវាគ្មិន)
២.លោក យ៉ែង សុវត្ថិនា
៣.លោក ឆាយ ឆៃយ៉ា
៤.កញ្ញា ធឿន ថាវី
៥.កញ្ញា ធី គឹមឡាយ
សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលសូមថ្លែងអំណរគុណចំពោះលោកគ្រូដឹកនាំងួន កុសលមកពីក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនិតិសម្បាទាដែលបានដឹកនាំនិងផ្តល់យោបល់ដល់និស្សិតស.វ.សរហូតទទួលបានចំណាត់ថ្នាក់លេខ២ ជាទីមោទនភាពខាងលើក្នុងការប្រកួតខាងលើ។ សាកលវិទ្យាល័យសូមថ្លែងអំណរគុណជាពិសេសដល់និស្សិតស.វ.ស និងនិស្សិតស.វ.សគាំទ្រទាំងអស់ដែលបានខិតខំដើម្បីទទួលបានចំណេះដឹងថ្មីៗក្រៅពីជំនាញសុខាភិបាល និងទទួលបានចំណាត់ថ្នាក់លេខ២ ប្រកបដោយមោទនភាពក្នុងចំណោមសាកលវិទ្យាល័យចំនួន៨ដែលបានចូលរួមប្រកួតខាងលើ។”